ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកបើកបររថយន្តយីឌុបម្នាក់ បានកៀបជាប់ក្នុងកាប៊ីនរថយន្ត បណ្តាលឱ្យស្លាប់ភ្លាមៗ ខណៈបើកទៅបុកនឹងរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនប្ញទ្ធិមុនីពីក្រោយ កាលពីវេលាម៉ោង១០ និង៥០នាទីថ្ងៃទី២៤ ឧសភា ២០១៤ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ លើស្ពានបំពង់ទឹក ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះផេង ប៊ុណ្ណា អាយុ៤៥ឆ្នាំ (ស្លាប់កៀបជាប់នឹងចង្កូតរថយន្ត) ។
ប្រភពបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុងពាក់ស្លាកលេខបាត់ដំបង 3A-1158 បានធ្វើដំណើរពីត្បូងទៅជើង ហើយបានឈប់អែបនៅខាងស្តាំ ដើម្បីដាក់មនុស្ស ស្របពេលនោះ ស្រាប់តែមានរថយន្តយីឌុបមួយគ្រឿង ពាក់ស្លាកលេខបាត់ដំបង3A.0021 ដែលកំពុងធ្វើដំណើរស្របទិសគ្នា ក៏បានបុកពីក្រោយរថយន្តក្រុងពេញទំហឹង បណ្តាលឱ្យអ្នកបើកបររថយន្តឌុបនោះកៀបជាប់ជាមួយរថយន្តក្រុងតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ