ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាមរីស្វិត​​​បើក​លឿន​ធ្លាក់​ផ្លូវ​ក្រឡាប់​​ ក្អួត​ចេញ​ឈើ​គ្រញូង​​ប្រមាណ​២០០​គី​ឡូ​ក្រាម​​

10 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង ៖ រថយន្ត​កាមរី​​ស្វិតមួយ​គ្រឿង​​​ពាក់​ស្លាក​លេខ​ខាង​មុខ​ ​និង​ខាង​ក្រោយ​​ខុស​​​​គ្នា ​​​បើក​​ក្នុង​ល្បឿន​លឿន​​ លុះ​មក​ដល់​ចំណុ​​ច​​ផ្លូវ​​កោង​បា​ន​រេ​ចង្កូត​​ធ្លា​ក់​ផ្លូវ​ចូ​​លចំ​កា​រកៅ​​ស៊ូ​ក្រឡា​ប់ផ្ងារ​​​ជើង​​ទ្រ​​មេឃ​​​ ​​ក្អួត​ចេញ​សុទ្ធ​តែ​ឈើ​គ្រញូង​ប្រមាណ​២០០​គីឡូក្រាម​​ចំ​ណែ​ក​​អ្នក​បើក​បរ​ និង​អ្ន​ករួម​ដំណើ​រ​​០៣នាក់ បន្ទាប់​ពី​កើត​ហេតុ​​បាន​​នាំគ្នា​​​វា​ចេញពី​រថយ​ន្តរត់​ចូល​ព្រៃបាត់​ស្រមោល​។​

ខេត្ត​ស្ទឹង​ត្រែង ៖ រថយន្ត​កាមរី​​ស្វិតមួយ​គ្រឿង​​​ពាក់​ស្លាក​លេខ​ខាង​មុខ​ ​និង​ខាង​ក្រោយ​​ខុស​​​​គ្នា ​​​បើក​​ក្នុង​ល្បឿន​លឿន​​ លុះ​មក​ដល់​ចំណុ​​ច​​ផ្លូវ​​កោង​បា​ន​រេ​ចង្កូត​​ធ្លា​ក់​ផ្លូវ​ចូ​​លចំ​កា​រកៅ​​ស៊ូ​ក្រឡា​ប់ផ្ងារ​​​ជើង​​ទ្រ​​មេឃ​​​ ​​ក្អួត​ចេញ​សុទ្ធ​តែ​ឈើ​គ្រញូង​ប្រមាណ​២០០​គីឡូក្រាម​​ ចំ​ណែ​ក​​អ្នក​បើក​បរ​ និង​អ្ន​ករួម​ដំណើ​រ​​០៣នាក់ បន្ទាប់​ពី​កើត​ហេតុ​​បាន​​នាំគ្នា​​​លូន​​ចេញពី​រថយ​ន្តរត់​ចូល​ព្រៃបាត់​ស្រមោល​។​

ហេតុការណ៍​រថយន្ត​ដឹក​ឈើ​គ្រញូងក្រ​ឡា​ប់នេះ ​បានកើ​តឡើង​កាលពីវេ​លាម៉ោង​១១ ​និង២​​៥នាទី​​ថ្ងៃទី២៥ កុម្ភៈ ​ឆ្នាំ២​០១៤ ​​នៅ​តាម​បណ្តោយ​ផ្លូវជា​តិលេខ​៧៨A​ ស្ទឹង​​​​​​​ត្រែង​​-រតនៈគីរី ត្រង់ចំណុ​ចគីឡូ​ម៉ែត្រ​​​លេខ​​​៦៦០​ ស្ថិត​ក្នុង​ភូមិ​ច្រប់​ ​​សង្កាត់​ក្បាល​រមាស​​ ស្រុក​សេ​សាន​។

ប្រភព​​ពីសមត្ថកិ​ច្ច​​ដែល​​ឃើញ​​​ហេតុការណ៍​​បានឱ្យ​​​ដឹង​ថា​​ រ​ថយន្តខា​ងលើ​នេះ​ ជាប្រ​ភេទរ​ថយន្ត​កាម​រីស្វិ​ត​​​ ពណ៌​ស​ ស៊េ​រី​​ឆ្នាំ៨​៥​ ខាងមុខ​​និងខាងក្រោយពាក់ស្លា​កលេខ​ខុសគ្នា ដោយ​​ខាង​មុខ​ពាក់ស្លាក​លេខក-​8077​-ភព2 ​​និងខាងក្រោយ​​​ពាក់​ស្លាក​លេខ ​​ក3077​-ភព2​ ។ រីឯ​អ្នកបើ​កបរ​និង​​​​​​អ្នក​រួម​​​ដំ​ណើរ​​ មិនត្រូវបា​នគេស្គាល់​អត្តសញ្ញាណ​នោះទេ​ ។

ក្រោយពី​កើតហេតុ រថយន្ត​​និង​​ឈើ​គ្រញូង​ ត្រូវ​​រដ្ឋ​បាល​ព្រៃ​ឈើ​​ យក​ទៅ​​រក្សា​ទុក​នៅ​​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​​ស្ទឹង​ត្រែង ចាត់ការ​តាម​នី​តិ​វិធី​ ៕​​