ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចេញ​ដីកាចាប់​ខ្លួន​ឈ្មោះ បេ រស្មី​​ ពាក់​ព័ន្ធ​បទ​ល្មើសចែក​ចាយ​គ្រឿង​ញៀន​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ នៅ​ព្រឹកថ្ងៃទី​១៤ កុម្ភៈ ២០១៤ គណៈកម្មការ​​ចម្រុះ​នៃ​​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ សហការ​ជាមួយ​​កង​រាជអាវុធហត្ថ​​ខណ្ឌមានជ័យ​ បាន​ចុះ​អនុវត្ត​ដីកា​​ចាប់​ខ្លួន​ឈ្មោះ បេ រស្មី​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​-​សូ​វៀត​​​​ បន្ទាប់​ពីជន​ដែល​ត្រូវ​ចាប់​ខ្លួន​រូបនេះ បាន​រងរបួស​ដោយ​គ្រាប់​កាំភ្លើង​​​​​

រាជធានី​ភ្នំ​ពេញ ៖ នៅ​ព្រឹកថ្ងៃទី​១៤ កុម្ភៈ ២០១៤ គណៈកម្មការ​​ចម្រុះ​នៃ​​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ សហការ​ជាមួយ​​កង​រាជអាវុធហត្ថ​​ខណ្ឌមានជ័យ​ បាន​ចុះ​អនុវត្ត​ដីកា​​ចាប់​ខ្លួន​ឈ្មោះ បេ រស្មី​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​-​សូ​វៀត​​​​ បន្ទាប់​ពីជន​ដែល​ត្រូវ​ចាប់​ខ្លួន​រូបនេះ បាន​រងរបួស​ដោយ​គ្រាប់​កាំភ្លើង​​​​​ កាល​ពី​យប់ថ្ងៃទី​​១២ កុម្ភៈ កន្លងមក​ នៅចំណុច​​ភូមិ​ត្នោត​​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមាន​ជ័យ ហើយ​ក្រោយ​ពេល​កើត​ហេតុ ជន​រងគ្រោះ​និយាយប្រាប់​សមត្ថកិច្ច​ថា ខ្លួនរងរបួស ​​ដោយ​សារ​​ចោរ​ប្លន់​ម៉ូតូ​ម៉ាក​ឌ្រីម​សេ១២៥ ស៊េរី​២០១៤ ។

ប៉ុន្តែ​បន្ទាប់​ពីសមត្ថកិច្ច​​ស្រាវជ្រាវ​​ឃើញ​ថា ជន​រងគ្រោះ​ម្នាក់​នេះ មាន​ដីកា​​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​​បទល្មើស​​ចែក​ចាយ​គ្រឿង​ញៀន​​ទៅវិញ​​ ។ បច្ចុប្បន្ន​​​ជនរងគ្រោះ​ដែល​ក្លាយ​ជា​​មុខ​សញ្ញា​​ពាក់​ព័ន្ធ​បទល្មើស​​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​​ដាក់​កម្លាំង​​យាមកាម​​យ៉ាង​តឹង​​រ៉ឹង ៕​