រាជធានីភ្នំពេញ ៖ យុវជនម្នាក់ដែលរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារចោរបាញ់ត្រូវចំទ្រូង ១គ្រាប់ ប្លន់យកម៉ូតូឌ្រីមC125 ស៊េរី២០១៤ បានសម្រេច កាលពីយប់ថ្ងៃទី១២ កុម្ភៈ ត្រូវបានសមត្ថកិច្ចសង្ស័យមានដីកាចាប់ខ្លួនចំនួន២ ពាក់ព័ន្ធនឹងមុខសញ្ញាចែកចាយថ្នាំញៀន ដូច្នេះ នៅព្រលប់ថ្ងៃទី១៣ កុម្ភៈ ២០១៤ នេះ សមត្ថកិច្ចបានដាក់កម្លាំងយាមកាមនៅមន្ទីរពេទ្យ រង់ចាំយុវជនខាងលើជារបួសសះស្បើយនឹងនាំខ្លួនទៅធ្វើការសាកសួរបន្ត។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៨ និង ៣៥នាទី យប់ថ្ងៃទី១២ កុម្ភៈ ២០១៤ នៅចំណុចខាងលិចផ្សារប៉េសេ តាមផ្លូវបេតុង ១កន្លែង ស្ថិតក្នុងភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានជនសង្ស័យ ២នាក់ ជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពតាមដេញបាញ់ចំនួន ៣គ្រាប់ តែចំជនរងគ្រោះត្រូវដោះផ្នែកខាងឆ្វេង ១គ្រាប់ រងរបួសធ្ងន់ប្លន់យកម៉ូតូឌ្រីមC125 ស៊េរី០១៤ មួយគ្រឿង បានសម្រេច ហើយជិះរត់គេចបាត់ដោយសុវត្ថិភាព។
ការសង្ស័យខាងលើផ្តើមចេញពីប្រតិបត្តិការស្រាវជា្រវរបស់សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ និងកងរាជអាវុធហត្ថខណ្ឌ រួមទាំងនគរបាលការិយាល័យជំនាញ។ ពាក់ព័ន្ធនឹងករណីនេះដែរ ប្រសិនជាការសង្ស័យរបស់សមត្ថកិច្ចដែលថា យុវជនរងគ្រោះជាមុខសញ្ញាចែកចាយថ្នាំញៀនមែននោះ អំពើបាញ់ប្លន់យកម៉ូតូពីជនរងគ្រោះ គេមិនទាន់កំណត់បានជាករណីចោរប្លន់ ឬក្រុមពាលស៊ីពាលឡើយ៕
ចែករំលែកព័តមាននេះ