ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ពេទ្យ​វះ​ឃើញ​សក់​ទម្ងន់​ជិត​1​គីឡូ​ក្រាម​ក្នុង​ក្រពះ​​ក្មេងស្រី​ម្នាក់​

10 ឆ្នាំ មុន

​​វេជ្ជ​បណ្ឌិត​ផ្នែក​វះ​កាត់​​ជន​ជាតិ​ចិន​​ភ្ញាក់​ផ្អើល​ ក្រោយ​ពី​វះ​កាត់​ក្មេង​ស្រី​​អាយុ​១២​ឆ្នាំ​​ ដែល​សង្ស័យ​​ថា​កើត​ជំងឺ​មហា​រីក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ បែរ​ជា​ប្រទះ​ឃើញ​ដុំ​ខ្មៅ​មួយ​ដុំ​​ជា សរសៃ​​សក់ ទម្ងន់​ជិត​១​គីឡូ​ក្រាម​​នៅ​ក្នុង​ក្រពះ ។

សារ​ព័ត៌​មាន​របស់​ចិន​កាល​ពី​​ថ្ងៃ​ទី​១៦ មករា ២០១៤ បាន​ផ្សាយ​ថា​ ស្ត្រី​ជា​ម្តាយ​នៅ​ទី​ក្រុង​លួយ៉ាង​ ខេត្ត​ហ៊ឺណាន​ ស្ទើរ​តែ​សន្លប់​

​​វេជ្ជ​បណ្ឌិត​ផ្នែក​វះ​កាត់​​ជន​ជាតិ​ចិន​​ភ្ញាក់​ផ្អើល​ ក្រោយ​ពី​វះ​កាត់​ក្មេង​ស្រី​​អាយុ​១២​ឆ្នាំ​​ ដែល​សង្ស័យ​​ថា​កើត​ជំងឺ​មហា​រីក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ បែរ​ជា​ប្រទះ​ឃើញ​ដុំ​ខ្មៅ​មួយ​ដុំ​​ជា សរសៃ​​សក់ ទម្ងន់​ជិត​១​គីឡូ​ក្រាម​​នៅ​ក្នុង​ក្រពះ ។

សារ​ព័ត៌​មាន​របស់​ចិន​កាល​ពី​​ថ្ងៃ​ទី​១៦ មករា ២០១៤ បាន​ផ្សាយ​ថា​ ស្ត្រី​ជា​ម្តាយ​នៅ​ទី​ក្រុង​លួយ៉ាង​ ខេត្ត​ហ៊ឺណាន​ ស្ទើរ​តែ​សន្លប់​បាត់​ស្មារតី ក្រោយ​ពី​គ្រូ​ពេទ្យ​​ឱ្យ​ដឹង​ថា បាន​ជា​កូន​ស្រី​របស់​គាត់​មិន​សូវ​​ទទួល​ទាន​ ស្រក​ទម្ងន់​​ និង​សរសៃ​សក់​ជ្រុះ​បាត់​ជា រឿយៗ​​​មក​ពី​នាង​ស៊ី​សក់​ខ្លួន​​ឯង ។

​ក្រុម​គ្រូ​ពេទ្យ​​ផ្នែក​វះ​កាត់​នៅមន្ទីរ​ពេទ្យ​នៃ​មហា​​វិទ្យា​ល័យ​និង​បច្ចេក​វិទ្យា​ហុឺណាន​ បាន​វះ​កាត់​ពោះ​ក្មេង​ស្រី​​ ដើម្បី​​យក​វត្ថុ​សង្ស័យ​ដែល​​ឆ្លុះ​ឃើញ​តាម​រយៈ​ការ​ថត​អិច្សរ៉េ (X-Ray) កាល​​ពី​ថ្ងៃ​ទី​១១ មករា ។ ​តាម​រយៈ​ការ​វះ​កាត់​​ឃើញ​ដុំ​ខ្មៅ​ចម្លែក​​ គឺ​​វា​ជា «សរសៃ​សក់» ដែល​ផ្គុំ​គ្នា​ជា​ដុំ​រឹង​​ និង​មាន​ទម្ងន់​ជិត​១​គីឡូ​ក្រាម​ ។ គ្រូ​ពេទ្យ​​បញ្ជាក់​ថា​ ដុំ​សរសៃ​សក់​ស្ថិត​ក្នុង​ក្រះ​ពះ​របស់​ក្មេង​ស្រី​នោះ​ទំហំ​ប្រហែល​៧០% ។ លោក ឈើន យ៉េ នាយក​រង​ផ្នែក​មហារីក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​​​នៃ​មន្ទី​រ​ពេទ្យ​បញ្ជាក់​ថា​ សរសៃ​​សក់​​បាន​ផ្គុំ​គ្នា​ជារូប​រាង​ស្រដៀង​នឹង​ក្រពះ​ មាន​លក្ខណៈ​ស្អិត​​ និង​​រឹង​​​ ។

​លោក​ឈើន​ បាន​ក្រើន​រំឭក​ឪពុក​ម្តាយ​​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​កូន​របស់​ខ្លួន​ឱ្យ​បាន​ជាប់​លាប់​ ហើយ​ប្រសិន​បើ​​ប្រទះ​ឃើញ​មាន​អាការ​ខុស​ប្រក្រតី​ណា​មួយ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ ដើម្បី​ព្យាបាល​ ។ ម្តាយ​របស់​ក្មេង​ស្រី​នោះ​និយាយ​ថា​ ៖ «ខ្ញុំ​ធ្លាប់ឃើញ​កូន​ស្រី​​​របស់​ខ្ញុំ​យក​សក់​ដាក់​​ក្នុង​មាត់​​ទំពា​លេង​ជាញឹក​ញាប់ ប៉ុន្តែ​មិន​ចាប់​អារម្មណ៍​ ឬ​សង្ស័យ​​ថា​នាង​សុី​វា​​​​​ទេ ព្រោះ​យល់​ថា​នាង​​ទំពា​លេង​» ៕