ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​១៧​ឆ្នាំ​អំឡុង​រលក​យក្ស​ស៊ូ​ណា​មិ ​លុះ​រក​ឃើញ​​វិញ​គ្រួសារ​កាន់តែ​ខ្លោច​ចិ​ត្ត​

3 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូ​ណា​មិ​នៅ​មហាសមុទ្រ​ឥណ្ឌា​កាលពី​ឆ្នាំ ២០០៤ បាន​សម្លា.ប់​មនុស្ស​ប្រមាណ​២៣​ម៉ឺន​នាក់ ដែល​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​។ ក្នុងនោះដែរ​ មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​ត្រូវ​បាន​ប្រកាស​ថា​ស្លា​.​ប់​បា​ត់ប​ង់​ជី​វិ​ត ​ក្នុងហេតុការណ៍​គ្រោះ​មហន្តរាយ​រលក​យក្ស​ស៊ូ​ណា​មិ​​ផងដែរ…

ឥណ្ឌូ​នេ​ស៊ី ៖ ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូ​ណា​មិ​នៅ​មហាសមុទ្រ​ឥណ្ឌា​កាលពី​ឆ្នាំ ២០០៤ បាន​សម្លា.ប់​មនុស្ស​ប្រមាណ​២៣​ម៉ឺន​នាក់ ដែល​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​។ ក្នុងនោះដែរ​ មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​ត្រូវ​បាន​ប្រកាស​ថា​ស្លា​.​ប់​បា​ត់ប​ង់​ជី​វិ​ត ​ក្នុងហេតុការណ៍​គ្រោះ​មហន្តរាយ​រលក​យក្ស​ស៊ូ​ណា​មិ​​ផងដែរ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​រាយការណ៍​ថា​រក​ឃើញ​នៅ​រស់រាន​មានជីវិត​​ក្នុង​មន្ទីរពេទ្យ​វិកល​ច​រិ​ក​​មួយ​អស់រយៈពេល​ជាង​១៦​ឆ្នាំ​។

មន្ត្រីប៉ូលិសដែលរងគ្រោះ​ខាងលើ​ឈ្មោះ​ Abrip Asep ។​

ក្រុម​គ្រួសារ​របស់​លោក Abrip Asep បាន​និយាយ​ថា​ក្នុង​នាម​ជា​មន្ត្រី​ប៉ូលិស​ជន​រង​គ្រោះ​បាន​ចុះ​ទៅ​បំពេញ​កាតព្វកិច្ច​ពេល​ដែល​រលក​យក្ស​ស៊ូ​ណា​មិ និង​រញ្ជួយ​ដី​បាន​វាយប្រហារ​ខេត្ត Aceh ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ ហើយ​រូបគេ​បាន​បាត់​ខ្លួន​ចាប់តាំងពី​ពេល​នោះ​មក​។

សាច់ញាតិ​ម្នាក់​បាន​និយាយ​ថា ពួក​គេ​ទើបតែ​ដឹង​ថា Asep នៅ​រស់រាន​មានជីវិត​នៅឡើយ បន្ទាប់​ពី​រូបថត​គាត់​ត្រូវ​បាន​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​។ ពួក​គេ​សឹងតែ​មិន​ជឿ​ថា​រយៈពេល​១៧​ឆ្នាំ​គ្មាន​ដំណឹង​សោះ Asep បែរជា​នៅ​មាន​ជិ​វិត​។ ស្រ​ពេល​ដែល​សេចក្តីរាយការណ៍​របស់​ប៉ូ​លី​ស​ប្រចាំ​តំបន់​ក៏​បញ្ជាក់​ផង​ដែរ​ថា បុរស​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​មន្ទីរពេទ្យ​វិកល​ច​រិ​ក​គឺ​ពិតជា Asep ប្រាកដ​មែន​។

បើ​ទោះបីជា​ទទួល​រង​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ បន្ទាប់​ពី​គ្រោះ​ធម្មជាតិ​ដ៍​កំណាច់ Asep ពេល​នេះ​បាន​ជួបជុំ​គ្រួសារ​របស់​គាត់​វិញ​ដោយ​ភាព​រីករាយ ហើយ​គាត់​ក៏​មាន​សុខភាព​ល្អជា​ធម្មតា​។ បច្ចុប្បន្ន​គេ​នៅ​តែ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​ទេ​ថា ហេតុ​អ្វី​បានជា​ក្រុម​គ្រួសារ​របស់ Asep មិន​ត្រូវ​បាន​គេ​ជូនដំណឹង​អំពី​គាត់​ដែល​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​វិកល​ច​រិ​ក​។

សូម​រំលឹក​ថា ការ​រញ្ជួយ​ដី​ក្រោម​ទឹកបាន​បង្កើត​ជា​រលក​យក្ស​ដ៏​ធំ​មួយ​ដែល​គេ​ឱ្យឈ្មោះ​ថា «​ស៊ូ​ណា​មិ​» នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២៦ ខែធ្នូ​ឆ្នាំ ២០០៤ ។ ហើយ​នៅ​វេលា​ម៉ោង ១២ និង ៥៩ នាទី​ព្រឹក​ការ​រញ្ជួយ​ដី​កម្រិត ៩.២ រិច​ទ័​របា​ន​វាយប្រហារ​ឆ្នេរ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។
ការ​រញ្ជួយ​ដី​នេះ​មាន​រយៈពេល​ប្រហែល ១០ នាទី​ហើយ ១៥ នាទី​ក្រោយមក​មជ្ឈមណ្ឌល​ព្រមាន​ពី​គ្រោះ​ស៊ូ​ណា​មិ​ប៉ា​ស៊ី​ហ្វិ​ក បាន​ចេញ​ការ​ព្រមាន​ពីរ​លក​យក្ស​មួយ​នេះ​។ លុះ​ប្រហែល ៣០ នាទី​បន្ទាប់​ពី​ការ​រញ្ជួយ​ដី រលក​យក្ស​ស៊ូ​ណា​មិ​បាន​វាយប្រហារ​លើ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ទីក្រុង Banda Aceh គឺជា​តំបន់​រង​គ្រោះ​ខ្លាំង​បំផុត​ដោយ​អគារ​ជាង​៦០​ភាគរយ​ត្រូវ​បាន​បំផ្លាញ​។ និង​បាន​ផ្តាច់​យក​ជិ​វិត​ប្រជាជន​ក្នុង​តំបន់ និង​ភ្ញៀ​ង​ទេសចរ​ដែល​ឈប់​សម្រាក​លំហែកាយ​នៅ​ទីនោះ​យ៉ាងច្រើន​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ