ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្ឃ​​មួយ​អង្គ​ស្រឡាញ់​ស្រី​ក្នុង​វត្ត​សន្យា​សឹក​ដណ្តឹង​នាង​ តែមិន​ឃើញ​ដូច​សន្យា​ នាង​ឡាំ​ប៉ា​ លោក​សង្ឃ​ដាក់​មេប្រូច​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ សង្ឃ​១​អង្គ​បាន​និមន្ត​រត់​ចេញ​ពី​វត្ត​ បន្ទាប់​ពី​ខ្ទាស់​ទ្វារ​បន្ទប់​ទឹក​បង្ខាំង​ស្រី​ស្នេហ៍​វ័យ​ក្មេង​ ក្រោយ​ពេល​មាន​ទំនាស់​គ្នា​ពីរឿង​ស្នេហ៍​ខុស​តម្រា​ កាល​ពី​វេលា​ម៉ោង​២ និង​៣០នាទី​រសៀល ថ្ងៃ​ទី​៧ មករា ២០១៤ នៅ​បន្ទប់​ទឹក​ក្នុង​កុដិ​មួយ​ស្ថិត​ក្នុង​វត្ត​ទេព​ធីតា​រាម ហៅ​វត្ត​យាយ​ទេព​ ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង តែ​រឿង​រ៉ាវ​ខាង​លើ​នេះ​ទើប​បែក​ធ្លាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មករា នេះ បន្ទាប់​ពី​​នារី​ជា​ស្រី​ស្នេហ៍​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​នគរ​បាល​ក្រុង​កំពង់​ឆ្នាំង

ខេត្ត​កំពង់​ឆ្នាំង​ ៖ សង្ឃ​១​អង្គ​បាន​និមន្ត​រត់​ចេញ​ពី​វត្ត​ បន្ទាប់​ពី​ខ្ទាស់​ទ្វារ​បន្ទប់​ទឹក​បង្ខាំង​ស្រី​ស្នេហ៍​វ័យ​ក្មេង​ ក្រោយ​ពេល​មាន​ទំនាស់​គ្នា​ពីរឿង​ស្នេហ៍​ខុស​តម្រា​ កាល​ពី​វេលា​ម៉ោង​២ និង​៣០នាទី​រសៀល ថ្ងៃ​ទី​៧ មករា ២០១៤ នៅ​បន្ទប់​ទឹក​ក្នុង​កុដិ​មួយ​ស្ថិត​ក្នុង​វត្ត​ទេព​ធីតា​រាម ហៅ​វត្ត​យាយ​ទេព​ ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង តែ​រឿង​រ៉ាវ​ខាង​លើ​នេះ​ទើប​បែក​ធ្លាយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ មករា នេះ បន្ទាប់​ពី​​នារី​ជា​ស្រី​ស្នេហ៍​បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​នគរ​បាល​ក្រុង​កំពង់​ឆ្នាំង ហើយ​ត្រូវ​បាន​មន្ត្រី​នគរ​បាល​ទៅ​កាត់​សោ​កុដិ​ និង​សោ​បន្ទប់​ទឹក​ដើម្បី​ពិនិត្យ​។

ក្នុង​បណ្តឹង​នារី​រង​គ្រោះ​អាយុ​២១​ឆ្នាំ ដែល​មាន​ទី​លំនៅ​ក្នុង​ក្រុង​កំពង់​ឆ្នាំង​បាន​ឱ្យ​ដឹង​ថា នាង​បាន​ស្រឡាញ់​គ្នា​ជាមួយ​ព្រះ​សង្ឃ​នាម ភន ធារី ព្រះ​ជន្ម​២៣​វស្សា​ តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ​ ប៉ុន្តែ​ពួក​នាង​មិន​ដែល​ធ្វើ​អ្វី​ខុស​ប្រពៃ​ណី​​នោះ​ទេ ។ រហូត​ដល់​ឆ្នាំ​២០១០ មាន​យប់​មួយ​ព្រះ​សង្ឃ​អង្គ​នោះ​បាន​ណាត់​នាង​ឱ្យ​ទៅ​ជួប​ ហើយ​បាន​នាំ​នាង​ឡើង​ទៅ​លើ​អគារ​ក្នុង​វត្ត​ជាន់​ទី២ និង​បាន​ចាប់​នាង​រំលោភ​បាន​សម្រេច​។ ពេល​នោះ​លោក​បាន​គំរាម​ថា កុំ​ប្រាប់​នរ​ណា​ឱ្យ​សោះ​ បើ​ហ៊ាន​ប្រាប់​គេ​នឹង​អារ.ក​សម្លាប់​ចោល ក្រោយ​ពី​ពេល​នោះ​មក​បាន​ប្រហែល​៣​ខែ​ លោក​សង្ឃ​អង្គ​នោះ​បាន​ទូរ​ស៧ព្ទ​ហៅ​នាង​ឱ្យ​ទៅ​ជួប​នាង​ទៀត​ ហើយ​ក៏​បាន​ចាប់​រំលោភ​បាន​សម្រេច​ម្តង​ទៀត​ និង​ចាប់​ពី​ពេល​នោះ​មក​មិន​ដែល​បាន​ធ្វើ​អ្វី​ទៀត​ទេ តែ​បាន​ទាក់​ទង​គ្នា​តាម​ទូរ​ស័ព្ទ​ក្នុង​អត្ថ​ន័យ​ស្នេហា​រហូត​មក​ ដោយ​សង្ឃ​អង្គ​នោះ​បាន​សន្យា​ថា​នឹង​សឹក​មក​ដណ្តឹង​នាង​តាម​ផ្លូវ​ច្បាប់​។

ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ទី​៥ មករា ២០១៤​នេះ​ លោក​សង្ឃ​នាម​ ភន ធារី បាន​ឱ្យ​នាង​មក​ជួប​ ហើយ​បាន​សុំ​ដក​ទូរ​ស័ព្ទ​នាង​ទុក​ឆែក​លេខ​មើល​ក្រែង​មាន​ប្រុស​ស្នេហ៍​ឯណា​ផ្សេង​ក្រៅ​ពី​លោក​នាង​ក៏​ព្រម​ទុក​ឱ្យ​ លុះ​ដល់​ថ្ងៃ​ទី​៦ មករា ម៉ោង​ប្រហែល​២​ជាង​ នាង​បាន​ទៅ​​ទារ​យក​ទូរ​ស័ព្ទ​របស់​នាង​វិញ លោក​ប្រាប់​ថា ទូរ​ស័ព្ទ​នៅ​ក្នុង​កុដិ​ចូល​ទៅ​យក​ទៅ ពេល​នោះ​លោក​បាន​ទាញ​ទ្វារ​ចាក់​សោ​កុដិ​ជាប់​ទុក​នាង​នៅ​ក្នុង​កុដិ ហើយ​បង្ខំ​នាង​រំលោភបាន​​សម្រេច​។ ក្រោយ​ពេល​រំលោភ​រួច​ហើយ​​លោក​សង្ឃ​នោះ​មិន​បាន​ឱ្យ​នាង​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ដោយ​ចាក់​សោ​បង្ខាំង​នាង​មួយ​យប់​ទល់​ភ្លឺ​ថ្ងៃ​ទី​៧ មករា ។ លុះ​ម៉ោង​ជាង​៩​ព្រឹក​ ព្រះ​សង្ឃ​នោះ​​មិន​ទាន់​បាន​ដោះ​លែង​នាង​ឱ្យ​មក​ផ្ទះ​វិញ​ទៀត​ដោយ​បាន​យក​បាយ​ទៅ​ឱ្យ​នាង​ហូប​ តែ​នាង​មិន​ហូប​ ហើយ​បាន​ជជែក​គ្នា​ពី​រឿង​សន្យាថា សឹក​ទៅ​ដណ្តឹង​នាង​តាម​ច្បាប់​​ តែ​ការ​សន្យា​បាន​ត្រឹម​តែ​បបូរ​មាត់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​សារ​តែ​ការ​ជជែក​គ្នា​មិន​ចុះ​សម្រុង​​ពី​រឿង​ចូល​ស្តី​ដណ្តឹង​រៀប​ការ​តាម​ផ្លូវ​ច្បាប់​នេះ​មិន​ច្បាស់​លាស់​ទើប​មានការ​ទាស់​​សំដី​គ្នា​។

រហូត​ដល់​ម៉ោង​ជាង​២រសៀល ថ្ងៃ​ទី​៧ មករា នាង​ប្រាប់​ថា ឈឺ​បត់​ជើង​ទើប​លោក​សង្ឃ​នោះ​ព្រម​បើកទ្វារ​កុដិ​ឱ្យ​នាងចេញ​មក​បត់​ជើង​ក្នុង​បន្ទប់​ទឹក​ ប៉ុន្តែ​អ្វី​ដែល​ស្មាន​មិន​ដល់​នោះ​ពេល​នាង​ចូល​ក្នុង​បន្ទប់​ទឹក​ស្រាប់​តែ​សង្ឃ​អង្គ​នោះ​បាន​យក​សោ​មក​ខ្ទាស់​ទ្វារ​ពី​ក្រៅ​មិន​ឱ្យ​នាង​ចេញ​ ហើយ​សង្ឃ​អង្គ​នោះ​គេច​ខ្លួន​បាត់​តែម្តង​។ នាង​បញ្ជាក់​ថា នាង​ជាប់​ក្នុង​បន្ទប់​​ទឹក​នើ​ជាង​កន្លះ​ម៉ោង​ ដោយ​ស្រែក​ហៅ​ឱ្យ​គេ​ជួយ​តែ​គ្មាន​អ្នក​ណា​ឮទេ ក្រោយ​មក​មាន​ឈ្មោះ​ធារ៉ា​ជាកូន​សិស្ស​លោក​ និង​ជា​គ្រូបង្រៀន​បាន​ឮ ហើយ​បាន​មក​ដោះ​សោ​ទ្វារ​បន្ទប់​ទឹក​ទើប​នាង​បាន​ចេញ​មក​វិញ​ ហើយ​បាន​រត់​ទៅ​ផ្ទះ​ និង​បាន​ប្រាប់​ដល់​ក្រុម​គ្រួសារ​ដាក់​ពាក្យ​បណ្តឹង​សង្ឃ​អង្គ​នោះ​ពី​បទ​រំលោភ​ និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​៕