ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​​ក្រុម​​កម្ម​ករ​​១៣​នាក់​​ ​​ពី​​បទ​​ប្រើ​​អំ​ពើ​​ហិ.ង្សា​ដោយ​​ចេតនា​​ទៅ​​សាលា​ដំ​បូ​ង​រាជធានី​​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ក្រុម​កម្ម​ករ​១៣នាក់ បាន​ត្រូវសមត្ថកិច្ច​ការិ​យាល័យ​ស្រាវ​ជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​នៃ​ទី​បញ្ជា​ការ​កងរាជអាវុធហត្ថរាជធានី​​ និង​នគរបាល​ព្រហ្ម​ទណ្ឌកម្រិត​ធ្ងន់​រាជធានី​ភ្នំ​ពេញ ចាប់បញ្ជូនទៅសាលា​ដំ​បូង​រាជធានី​ ​នៅ​ព្រឹកថ្ងៃទី​០៤ មករា ២០១៤​ ដើម្បីធ្វើការ​សាកសួរ ពី​បទ​បាតុកម្ម​ដោយ​ហិ.ង្សា​ បិទ​ផ្លូវ​ចរាចរ​ បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ទ្រព្យ​សម្បត្តិ​ឯក​ជន​ និង​អំ​ពើ​លួច​ដោយ​ហិ.ង្សា​​ ។​​

រាជធានី​ភ្នំ​ពេញ ៖ ក្រុម​កម្ម​ករ​១៣នាក់ បាន​ត្រូវសមត្ថកិច្ច​ការិ​យាល័យ​ស្រាវ​ជ្រាវ​បទល្មើស​ព្រហ្ម​ទណ្ឌ​នៃ​ទី​បញ្ជា​ការ​កងរាជអាវុធហត្ថរាជធានី​​ និង​នគរបាល​ព្រហ្ម​ទណ្ឌកម្រិត​ធ្ងន់​រាជធានី​ភ្នំ​ពេញ ចាប់បញ្ជូនទៅសាលា​ដំ​បូង​រាជធានី​ ​នៅ​ព្រឹកថ្ងៃទី​០៤ មករា ២០១៤​ ដើម្បីធ្វើការ​សាកសួរ ពី​បទ​បាតុកម្ម​ដោយ​ហិង្សា​ បិទ​ផ្លូវ​ចរាចរ​ បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ទ្រព្យ​សម្បត្តិ​ឯក​ជន​ និង​អំ​ពើ​លួច​ដោយ​ហិង្សា​​ ។​​

ជនបង្ក​ហិង្សា​​ខាង​លើ​១​-ឈ្មោះ​ រី ស៊ី​នួន ,២-ឈ្មោះ​ហឿន ដា , ៣-ឈ្មោះ ហេង រដ្ឋា​ ហៅ​ក្តោង ,៤-ឈ្មោះ បោង វណ្ណនី ,៥-ឈ្មោះ​ ជឿន យ៉ុង ,៦-ឈ្មោះ រស់ សោ​ភ័ណ្ឌ​ ,៧-ឈ្មោះ ផាង ត្រេន , ៨- បោង សារ៉ាត់ ,៩-ឈ្មោះ ណឹម សុឃួន ,១០-ឈ្មោះ ម៉ម ពិសិដ្ឋ ,១១-ឈ្មោះ យ៉ូន​ ជា ហៅ​ចាន់ អាយុ ១៧ឆ្នាំ​ ,១២-ឈ្មោះ ប៊ូ សារិទ្ធ ហៅ​ទ្រី អាយុ​២៧​ឆ្នាំ និង​១៣-ឈ្មោះ ជា សារ៉ាត អាយុ​៣៤​ឆ្នាំ ៕​