ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​វង់​ល្បែង​ប្រជល់​មាន់​នៅ​ក្បែរ​ផ្ទះ​យោធា​ម្នាក់ ​ឃា​ត់ខ្លួន​មនុស្ស ​៦នាក់ ​ម៉ូតូ ១​៣​គ្រឿង និ​ង​សម្ភារ​មួយ​ចំនួន​

10 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ៖​ សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ និង​កម្រិត​ស្រាល នៃ​​ស្នង​ការ​នគរ​បាល​ខេត្ត ​បាន​សហ​ការ​គ្នា​ចុះ​បង្ក្រាប​វង់​ល្បែង​ប្រជល់​មាន់​ខុស​ច្បាប់​ ១​កន្លែង​ នៅ​ក្បែរ​ផ្ទះ​យោធា​ម្នាក់ ​ឃាត់​ខ្លួន​បាន​មនុស្ស​ចំនួន ​៦​នាក់ ​រឹប​អូស​រថ​យន្ត​ម្ចាស់​ផ្ទះ ​១​គ្រឿង ម៉ា​ក​កាមរី​គូទ​ហើម ព​ណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​១៩៩៣​ ម៉ូតូ ១​៣​គ្រឿង ​កង់ ​២គ្រឿង ​មាន់​ឈ្មោល​ ចំនួន ​៥​ក្បាល ​ស៊ុំ​ក្រុង​មាន់​ ចំនួន ​៤​ស៊ុំ ស​ង្វៀន​ជល់​មាន់​ ចំនួន ​៣​ឈុត។ ​

ខេត្ត​ប៉ៃ​លិន ៖​ សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ និង​កម្រិត​ស្រាល នៃ​​ស្នង​ការ​នគរ​បាល​ខេត្ត ​បាន​សហ​ការ​គ្នា​ចុះ​បង្ក្រាប​វង់​ល្បែង​ប្រជល់​មាន់​ខុស​ច្បាប់​ ១​កន្លែង​ នៅ​ក្បែរ​ផ្ទះ​យោធា​ម្នាក់ ​ឃាត់​ខ្លួន​បាន​មនុស្ស​ចំនួន ​៦​នាក់ ​រឹប​អូស​រថ​យន្ត​ម្ចាស់​ផ្ទះ ​១​គ្រឿង ម៉ា​ក​កាមរី​គូទ​ហើម ព​ណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​១៩៩៣​ ម៉ូតូ ១​៣​គ្រឿង ​កង់ ​២គ្រឿង ​មាន់​ឈ្មោល​ ចំនួន ​៥​ក្បាល ​ស៊ុំ​ក្រុង​មាន់​ ចំនួន ​៤​ស៊ុំ ស​ង្វៀន​ជល់​មាន់​ ចំនួន ​៣​ឈុត។ ​

ការ​ចុះ​បង្រ្កាប​នេះ ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង ​២ ​និង ​៣០​នាទី ​រសៀល​ថ្ងៃទី​១៩ ​ធ្នូ ​២០១៣ ​ស្ថិត​នៅ​ក្នុង​ភូមិ​អូរ​ដូន​តា​ក្រោម ​ឃុំ​ស្ទឹង​ត្រង់​ ស្រុក​សា​លា​ក្រៅ ​ក្រោម​បញ្ជា​របស់ ​លោក ​ជា​ ចាន់ឌិន ​ស្នង​ការ​រង​ទទួល​បន្ទុក​ផែន​កណ្តាល​នគរ​បាល​យុត្តិ​ធម៌ ​ដែល​ដឹក​នាំ​ដោយ ​លោក​វរ​សេនីយ៍​ទោ ​ឆម ​វ៉ាន់ធី ​នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ ដោយ​មាន​មន្រ្តី​ក្រោម​ឱវាទ​ចំនួន ​៦​នាក់។ ​

ខណៈ​ដែលស​មត្ថ​កិច្ច​កំពុង​ចុះបង្រ្កាប​ ម្ចាស់​ផ្ទះ​ឈ្មោះ ​មាស ​សុវណ្ណរិទ្ធ ​ត្រូវ​គេ​ស្គាល់​ថា ​​ជាយោធា ​និង​ជា​ប្រធាន​ច្រក​អូរ​អន្លក់​ ស្រុកកំ​រៀង ​ខេត្ត​បាត់​ដំបង​ បាន​ដឹង​ខ្លួន​ទាន់ ​ក៏​ដាក់​មេប្រូច​រត់​គេច​ខ្លួន​បាត់​ស្រមោល។ ​ជន​​ដែល​ញៀន​ល្បែង​ប្រជល់​មាន់​ទាំង​នោះ​មាន​ ១.ឈ្មោះ ហឿ​ន ​ដន ​ភេទ​ប្រុស ​អាយុ ៥​១​ឆ្នាំ ​រស់​នៅ​ភូមិ​ក្រួស ​ឃុំ​អន្លង់​រុន ​ក្រុង​បាត់ដំ​បង ​ខេត្ត​បាត់​ដំបង​ ២.​ ជឿន ​យិន ​ភេទ​ប្រុស ​អាយុ ​៤៣​ឆ្នាំ ​រស់​នៅ​ភូមិ​ពេជ្រ​គីរី ​សង្កាត់​ប៉ៃ​លិន ​ក្រុង​ប៉ៃ​លិន។

​៣. ​ព្រំ ​សារ៉ាន់ ​ភេទ​ប្រុស ​អាយុ ​៣៥​ឆ្នាំ ​រស់​នៅ​ភូមិ​រូង​អំពិល ​ឃុំ​ខ្នាច​រមាស ​ស្រុក​បរ​វេល ​ខេត្ត​បាត់​ដំបង។ ៤.​ សុខ ​ដែង ​ភេទ​ប្រុស ​អាយុ ​៤០​ឆ្នាំ ​រស់​នៅ​ភូមិ​បល្ល័ង្គ​ក្រោម ​ឃុំ​រូង​ជ្រៃ ​ស្រុក​ថ្ម​គោល ​ខេត្ត​បាត់​ដំបង ​៥.​ ម៉ី ​សុធី ​ភេទ​ប្រុស ​អាយុ ​៥៣​ឆ្នាំ​ រស់​នៅ​ភូមិ​តា​គ្រៃ ​ឃុំ​តា​គ្រៃ ​ស្រុក​កំរៀង ​ខេត្ត​បាត់​ដំបង ​និង ​៦.​ឈ្មោះ ​រាម​ មូ ​ភេទ​ប្រុស ​អាយុ ​៤៤​ឆ្នាំ ​រស់​នៅ​ភូមិ​កំពង់​ចំលង​លើ ​ឃុំ​តា​គ្រៃ ​ឃុំ​តា​គ្រៃ ​ស្រុក​កំរៀង ​ខេត្ត​បាត់​ដំបង។​

តាម​ប្រភព​ព័ត៌​មាន​ពី ​លោក​វរ​សេនីយ៍​ត្រី​ មាស ​សុផុន ​នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នង​ការ​នគរ​បាល​ខេត្ត ​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​ទទួល​សេចក្តី​រាយ​ការណ៍​ពី​កង​កម្លាំង​សម្ងាត់​ថា ​មាន​ការ​លេង​ល្បែង​ប្រជល់​មាន់​មួយក​ន្លែង​នៅ​ក្បែរ​ផ្ទះ​របស់​យោ​ធា​ម្នាក់ ​ដែល​ជា​ប្រធាន​ច្រក​ព្រំដែន​ស្រុកកំ​រៀង ​ទើប​សមត្ថ​កិច្ច​ស្នង​ការនគរ​បាល​ខេត្ត​ សហ​ការ​គ្នា​ចុះ​ទៅ​ឆ្មក់​ចាប់​ជន​ដែល​ញៀន​នឹង​ល្បែង​ជល់​មាន់​ ខណៈ​ពួក​គេ​កំពុង​តែ​នាំ​គ្នា​លេង​នៅ​ទី​នោះ។ ​

លោក​ មាស ​សុផុន ​បន្ត​ថា ​ការ​បើក​លេង​ល្បែង​ប្រជល់​មាន់​នេះ ​បាន​ធ្វើ​ឡើង​អ​ស់រយៈ​ពេល​ជាង ​២​សប្តាហ៍ ​កន្លង​មក​ហើយ ​ដោយ​ទើប​តែ​នាំ​គ្នា​លេង​ក្នុង​សប្តាហ៍​ទីពីរ ​ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​អ្នក​ចូល​រួម​លេង​បាន​ចំនួន ​៦​នាក់​ រឹប​អូស​ម៉ូតូ ​១៣​គ្រឿង ​កង់ ​២​គ្រឿង ​ជញ្ជីង​ថ្លឹ​ងមាន់​ ១​គ្រឿង ​រថ​យន្ត​ម្ចាស់​ផ្ទះ​ ១​គ្រឿង ​និងស​ម្ភារ​មួយ​ចំនួន​ទៀត។​ ចំណែក​ម្ចាស់​មាន់ ​និង​ម្ចាស់​ផ្ទះ ​បាន​រត់​គេច​ខ្លួន​បាត់។​

ក្រោយ​ពី​ធ្វើ​ការ​ឃាត់​ខ្លួន ​ជន​សង្ស័យ​ទាំង​អស់​ត្រូវ​សមត្ថ​កិច្ច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ប៉ៃ​លិន​ ដើម្បី​ចាត់​ការ​បន្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។ សូម​បញ្ជាក់​ថា ​ល្បែង​ប្រជល់​មាន់​បច្ចុប្បន្ន​ស្ថិត​ក្នុង​សង្កាត់​ទួល​ល្វា ​ក៏​នៅ​មា​នជន​ល្មើស​នាំ​គ្នា​លេង​លួច​លាក់​ដែរ ​ថែម​ទាំង​មាន​ល្បែង​បៀ​អា​ប៉ោង ​និង​ល្បែង​កន្ទុយ​លេខ​ឆ្នោត​ នៅ​ក្បែរ​ និង​ក្នុង​ផ្សារ​សាមគ្គី ​ហៅ​ផ្សារ​ប៉ា​ហ៊ី ក្រុង​ប៉ៃ​លិន ​ក៏​នៅ​តែ​មាន​លេង​យ៉ាង​គគ្រឹក​គគ្រេង​ ដូច្នេះ ​សមត្ថ​កិច្ច​គួរ​តែពិនិត្យ ​និង​តាម​ចាប់ពួក​គេ​ទាំង​នោះ ​ដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់៕​