ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើ​.​ង​បង្ក​ហិ​.​ង្សា​វា​.​យ​ម៉ូតូ​ដោយ​ប្រើ​ពូថៅ ដុំ​ថ្ម និង​ខ្សែ​ក្រ​វ៉ា​ត់​ត្រូវ​ឃាត់ខ្លួន

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ ៖ សមត្ថកិច្ច​អធិការ​នគរបាល​ស្រុក​គងពិសី នា​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៤ បាន​ប្រតិបត្ដិការ​ស្រាវជ្រាវ​ឃាត់​មុខសញ្ញា​ក្មេង​ទំនើង​បាន​០៦ នាក់ (​បង្ក​ហិ​.​ង្សា​កា​.​ប់​ដោយ​ពូថៅ​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង…

កំពង់ស្ពឺ ៖ សមត្ថកិច្ច​អធិការ​នគរបាល​ស្រុក​គងពិសី នា​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៤ បាន​ប្រតិបត្ដិការ​ស្រាវជ្រាវ​ឃាត់​មុខសញ្ញា​ក្មេង​ទំនើង​បាន​០៦ នាក់ (​បង្ក​ហិ​.​ង្សា​កា​.​ប់​ដោយ​ពូថៅ​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ក្រាំង​ឬ​ស្សី ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​០៣​នាក់ រង​របួស និង​ខូចខាត​ម៉ូតូ មួយ​គ្រឿង ។ នេះ​បើ​យោង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បង្ហោះ ។

ជាក់ស្ដែង​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក មុខសញ្ញា​សង្ស័យ​ដែល​នគរបាល​ឃាត់​រួម​មាន ០៦​នាក់ ៖ (១) ឈ្មោះ ឡ​ន សុខ​លី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ម្ចាស់​ពូថៅ (២) ឈ្មោះ ស៊ី​ម សាលី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (៣) ឈ្មោះ ប៊ុ​ន ស័​ក្ដ​ការី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ប្រើ​ដុំ​ថ្ម​វា​.​យ​បំផ្លាញ​ម៉ូតូ (៤) ឈ្មោះ សំ បូ​រស្មី ប្រុស អាយុ​១៦​ឆ្នាំ (៥) ឈ្មោះ ញ៉េ​ម រាជ ប្រុស អាយុ​១៨​ឆ្នាំ (៦)​ឈ្មោះ ញឹ​ម យុទ្ធ (​ហៅ​កាវ​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ដកហូត​បាន​ពូថៅ ១ ,​ដុំ​ថ្ម​១​ដុំ , ម៉ូតូ ០២​គ្រឿង ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចំណាត់ការ​នីតិវិធី​បន្ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ