ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​កែ ឡេង ​​ឈ្នះ​មេ​ដាយ​​មាស​​​​ទី​5​​នៅ​ស៊ីហ្គេម​​​ទាំង​​លំបាក

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​​ ៖​​​ ​កាល​ពី​ថ្ងៃទី​១៧​ ធ្នូ ម្សិល​​​ម្ងៃ៉​ម្ចាស់​មេ​ដាយ​មាស​​ផ្នែ​ក​ប៉េត​ង់​លំដាប់​ពិភព​លោក​របស់​ក​ម្ពុជា​​ កីឡាការិនី​ កែ​ ឡេង​ ​​រក​បាន​​មេដាយ​មាស​​ទី​​​​៥​ឲ្យកម្ពុជា​ ក្នុង​​ព្រឹត្តិ​ការណ៍​​កីឡា​​​​ស៊ី​ហ្គេម​នៅ​មី​យ៉ាន់​ម៉ា ។​ ប៉ុន្តែ​មេដាយ​មាស​ដែល​អ្នក​ស្រី​ដណ្ដើមបាន​ត្រូវ​គេ​អះ​អាង​ថា​​ ​បាន​ដោយ​លំ​បាក​បំផុត​​ក្នុង​ការ​ប្រកួ​ត​ប្រជែង​នោះ ។

រាជធានី​ភ្នំពេញ​​​ ៖​​​ ​កាល​ពី​ថ្ងៃទី​១៧​ ធ្នូ ម្សិល​​​ម្ងៃ៉​ម្ចាស់​មេ​ដាយ​មាស​​ផ្នែ​ក​ប៉េត​ង់​លំដាប់​ពិភព​លោក​របស់​ក​ម្ពុជា​​ កីឡាការិនី​ កែ​ ឡេង​ ​​រក​បាន​​មេដាយ​មាស​​ទី​​​​៥​ឲ្យកម្ពុជា​ ក្នុង​​ព្រឹត្តិ​ការណ៍​​កីឡា​​​​ស៊ី​ហ្គេម​នៅ​មី​យ៉ាន់​ម៉ា ។​ ប៉ុន្តែ​មេដាយ​មាស​ដែល​អ្នក​ស្រី​ដណ្ដើមបាន​ត្រូវ​គេ​អះ​អាង​ថា​​ ​បាន​ដោយ​លំ​បាក​បំផុត​​ក្នុង​ការ​ប្រកួ​ត​ប្រជែង​នោះ ។

ក្រោយ​​ការ​អះ​អាង​ថា​ ប្រទេស​មី​យ៉ាន់​ម៉ា​ បាន​ដើរ​ខ្សែ​​​លើ​កី​ឡាក​រ​ និង​កីឡា​ការិ​នី​កម្ពុជា​ ​​រយៈ​ប៉ុន្មាន​ថ្ងៃ​នេះ​គឺ​មាន​តែ​ការ​ប្រកួត​​ប៉េតង់​ របស់​អ្នក​ស្រី​កែ​ ឡេង​​​ ដែល​​ជា​ម្ចាស់​មេដាយ​មាស​លំដាប់​ថ្នាក់​ពិភព​លោក​របស់​កម្ពុជា​ម្នាក់​នេះ​ប៉ុណ្ណោះ​​ ដែល​​អាច​ទទួល​បាន​មេ​ដាយ​មាស​ដូច​ការ​គ្រោង​ទុក​ ។​ ប៉ុន្តែ​បើធៀប​នឹង​ការ​ប្រកួត​​ដែល​អ្នក​ស្រីធ​្លាប់​លេច​មុខ​លើ​ឆាក​អន្តរ​ជាតិ​កន្លង​មក​​គឺ​មាន​ភាព​លំបាក​ជាង​​ដោយ​សារ​តែ​ក្នុង​ការ​ប្រកួត​​​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​​ហាក់​រៀប​ចំ​នូវ​ការ​ចាប់​កំហុស​ចំពោះ​កីឡាករ​កម្ពុជា​ច្រើន​ជាង​​គ្រប់​ពេល​ដែល​កីឡាករ​​ និង​កីឡា​ការិនី​របស់​កម្ពុជា​បាន​ប៉ះ​ជា​មួយ​​កីឡា​ករ-​​កីឡាការិនី​​​​​ម្ចាស់​ផ្ទះ​មី​យ៉ាន​់​ម៉ា ។​ ប​៉ុន្តែ​ចាត់​ទុក​ថា  ជា​ភ័ព្វ​សំណាង​ដែ​ល​អ្នក​ស្រី​កែ​ ឡេង​​ មិន​ប៉ះ​ជា​មួយ​ប្រទេ​ស​មី​យ៉ាន់​ម៉ា​​​​តាំង​ពី​វគ្គ​ដណ្ដើម​មេដាយ​ប្រាក់​រហូត​ដល់​វគ្គ​ដណ្ដើម​មេដាយ​មាស​ចុង​ក្រោយ ។​ ការ​អះ​អាង​ថា​ មាន​ភាព​លំបាក​នេះ​​គឺ​ដោយ​សារ​តែ​កីឡា​ករ​ និង​កីឡាការិ​​នី​ផ្នែក​ប៉េ​តង់​ជា​ច្រើន​របស់​កម្ពុជា​បានទ​ទួល​បរា​ជ័យ​ផ្ទួនៗ​ជាប់​​ៗ​គ្នា ដោយ​​សារ​តែ​បាន​ប៉ះ​ជាមួយ​ដៃ​គូ​ខ្លាំ​ង​ផង​ និង​មួយ​ផ្នែក​បាន​ទទួល​ភាព​លម្អៀង​ពី​សំណាក់​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ផង​ធ្វើ​ឲ្យ​របូត​មេដា​​យ​​​​មាស​ស្ទើរ​គ្រប់​វិញ្ញា​សា​ ។​

តាម​ការផ្សា​យ​​​​​​​​បន្ត​​ផ្ទាល់​​​ក្នុង​ពេល​ប្រកួត​ប៉េតង់​ កីឡាក​រ​កម្ពុ​ជា​មិន​សំណាង​នោះ​ទេ​​ដោយ​សារ​តែ​សម្ពាធ​ទាំង​នោះ​​ អីុចឹង​ហើយ​​ទើប​សូម្បី​តែ​អ្នក​គាំ​ទ្រក​ម្ពុជា​​ភាគ​​ច្រើន​ក៏​បុក​​ពោះ​ដូច​គ្នា​ប្រសិន​បើ​​អ្នក​ស្រី​កែ​ ឡេង​ ​មិន​អាច​ឈ្នះ​មេដា​យ​មាស​ក្នុង​ការ​ប្រកួត​លើក​នេះ ​។​ បើ​ទោះ​ជា​ក្នុង​ពេល​ប្រកួត​អ្នក​ស្រី​បាន​​គេច​​ផុត​​ជំនួប​ប៉ះ​គ្នា​ជា​មួយ​ម្ចាស់​ផ្ទះ​ ប៉ុន្តែ​អ្នក​ស្រីក​៏រ​ង​សម្ពាធ​មិន​តិច​ដែរ​​ដោយសារ​តែ​អ្នក​ស្រី​ ត្រូវ​ប្រកួត​ជា​មួយ​កី​ឡា​ការិនី​ប្រទេស​ថៃ​ដែល​​ជា​ជើង​ខ្លាំ​ង​លំដាប់​ថ្នាក់​ពិភព​លោក​មួយ​រូប​ដែរ​​ខាង​ផ្នែក​ប៉េតង់​ ។​ លទ្ធ​ផល​ប្រកួត​របស់​អ្នក​ទា​ំង​ពីរ​​ត្រូវ​គេ​មើល​ឃើញ​ប្រកៀក​ប្រកិត​គ្នា​នៅ​ដើម​ទី​ ។​ លទ្ធ​ផល​នេះ​មិន​ខុស​ពី​រឿង​ចុះ​ទឹក​ក្រពើ​ឡើង​លើ​ខ្លា​នោះ​ទេ​ ខណៈ​ដែល​ក្រុម​អ្នក​តាម​ដាន​និយាយ​ថា​ ជំនួបរបស់អ្នកស្រី​កែ​ ឡេង​ ជា​មួយ​មី​យ៉ាន់​ម៉ា​ និង​ថៃ​​ គឺ​សុទ្ធ​តែ​រង​សម្ពាធ​មិន​ខុស​​គ្នា។​ ទោះ​យ៉ាង​ណា​​ អ្នក​ស្រីកែ​ ឡេង​ ដែល​​ធ្លាប់​​ឈ្នះ​មេដាយ​មាស​​ និង​ប្រាក់​រាប់​មិន​អស់​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរ​ជាតិ​ទាំ​ង​ក្នុង​ព្រឹត្តិ​ការណ៍​​ប្រកួត​​ប៉េតង់​ថ្នាក់​ពិភព​លោក ​​ថ្នាក់​អាស៊ី​ និង​នៅ​ស៊ី​ហ្គេម​នៅ​តែ​អាច​ធ្វើ​បាន​​ដោយ​ជោគ​ជ័យ​​ក្នុង​ការ​យក​ឈ្នះ​លើ​កីឡា​ការិនី​ជើងខ្លាំ​ង​​របស់ថៃ​ហើយ​​ដណ្ដើម​បាន​មេ​ដាយ​មាស​ជូន​ជាតិ​​ដែល​ជា​មេ​ដាយ​មាស​ទី​៥​របស់​កម្ពុជា​ក្នុង​លទ្ធ​​ផល​ប្រកួត​ចុង​ក្រោយ​បំផុត​គឺ​៣០​ទល់​១៦។

ជ័យជ​ម្នះ​របស់​អ្នក​ស្រី​បាន​បង្ហាញ​នូវ​មោទ​ន​ភាព​យ៉ាង​ខ្លាំង​របស់​កីឡាក​រ​កីឡាការិនី​កម្ពុជា លើ​ឆាក​អន្តរ​ជាតិ​​បើ​ទោះ​ជា​ត្រូវ​គេ​ដឹង​ថា​ ​បាន​រង​សម្ពាធ​ពីរ​ផ្ទួន​គ្នា​គឺ​ទី១​​ប៉ះ​ជា​មួយ​ជើង​​ខ្លា​ំង​និង​ទី២​​រង​សម្ពាធ​នៅ​ពេល​ប៉ះ​ជា​មួយ​ម្ចាស់​ប្រទេស​នោះ​ក៏​ដោយ​ ។​ អ្នក​នាំ​ពាក្យ​កម្ពុជា​នៅ​តែ​យល់​ថា​ កម្ពុជា​​នឹង​បន្ត​ឈ្នះ​មេដាយ​មាស​បន្ថែម​ទៀត​​បើទោះ​ជា​កម្ពុជា​ត្រូវ​​ជួប​ប្រទះ​នឹង​សម្ពាធ​ធំ​ទាំង​ពីរ​​នៅ​លើស​ង្វៀន​អន្តរ​ជាតិ​មីយ៉ាន់​ម៉ា​​ក្ដី ។​ ចាំ​មើល​តើ​កម្ពុជា​នឹង​អាច​​បន្ត​ដណ្ដើម​បាន​មេដាយ​មាស​ប៉ុន្មា​ន​ទៀត​ទម្រា​ំដល់​ចប់​ការ​ប្រកួត ?