ទម្លាប់មិនល្អ 7យ៉ាងដែលអាចធ្វើឱ្យអ្នកធាត់លើសទម្ងន់
ជានិច្ចកាល ការធាត់លើសទម្ងន់មិនធ្វើឱ្យសុខភាពរបស់អ្នកបានល្អប្រសើរទេ ។ មានទម្លាប់៧យ៉ាងដែលអ្នកជំនាញអះអាងថាជាបច្ច័យនាំឱ្យអ្នកធាត់ ៖
ជានិច្ចកាល ការធាត់លើសទម្ងន់មិនធ្វើឱ្យសុខភាពរបស់អ្នកបានល្អប្រសើរទេ ។ មានទម្លាប់៧យ៉ាងដែលអ្នកជំនាញអះអាងថាជាបច្ច័យនាំឱ្យអ្នកធាត់ ៖
ជានិច្ចកាល ការធាត់លើសទម្ងន់មិនធ្វើឱ្យសុខភាពរបស់អ្នកបានល្អប្រសើរទេ ។ មានទម្លាប់៧យ៉ាងដែលអ្នកជំនាញអះអាងថាជាបច្ច័យនាំឱ្យអ្នកធាត់ ៖
១-ខ្វះការរៀបចំប្រចាំថ្ងៃ ៖ នេះមានន័យថា តើអ្នកគួរទទួលទានអ្វីនិងនៅពេលណាខ្លះ ។ ការរៀបចំនៅទីនេះអាចមានន័យផ្សេងមួយទៀតនោះគឺអ្នកត្រូវតែដឹងឱ្យច្បាស់ពីចំណង់របស់ខ្លួន និងព្រមទាំងមធ្យោបាយជំនួសផ្សេងទៀតដើម្បីទប់ស្កាត់ចំណង់ផងដែរ ។ ជាឧទាហរណ៍ ប្រសិនអ្នកជាមនុស្សចូលចិត្តស្ករគ្រាប់ អ្នកគួរក្សាទុកផ្លែឈើស្រស់ៗនៅក្បែរខ្លួនដើម្បីទប់នូវទម្លាប់របស់ខ្លួន ។
២-ផឹកទឹកមិនគ្រប់គ្រាន់ ៖ ការទទួលទានទឹកក្នុងបរិមាណមួយត្រឹមត្រូវនឹងធ្វើឱ្យល្អប្រសើរដល់សុខភាពទូទៅរាប់ចាប់ពីស្បែក ឆ្អឹងសន្លាក់ទៅដល់ប្រព័ន្ធរំលាយអាហារ មុខងារចងចាំ និងខួរក្បាល ។ ការសិក្សាមួយដែលបានចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០០៨ បានបង្ហាញឱ្យឃើញនូវទំនាក់ទំនងយ៉ាងពិតប្រាកដមួយដែលថា បង្កើនការផឹកទឹកគឺបង្កើនការចុះទម្ងន់ ។ ការសិក្សាបានបង្ហាញទៀតថា ផឹកទឹក២កែវមុនទទួលទានអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាចអាចនាំឱ្យចុះទម្ងន់២,២៦គីឡូក្រាម ។
៣-គ្មានប្រូតេអីុនគ្រប់គ្រាន់ ៖ ការទទួលអាហារប្រចាំថ្ងៃសម្បូរដោយកាឡូរីច្រើននឹងពិតជាពិបាកធ្វើឱ្យទម្ងន់ខ្លួនចុះ ។ ជាដំបូន្មាន អ្នកជំនាញលើកឡើងថា គេគួរទទួលទានអាហារដែលសម្បូរដោយប្រូតេអីុន ។ អាហារទាំងនោះមានដូចជា សាច់មាន់យកស្បែកចេញ ពពួកអាហារសមុទ្រ មាន់តួកគី សាច់ចំឡក (សាច់ជ្រូក)…។
៤-ទទួលទានវត្ថុរាវដែលមានកាឡូរីច្រើន៖ ចូរចងចាំថា កាឡូរីដែលជ្រៀតចូលក្នុងរាងកាយក្នុងទម្រង់ជាវត្ថុរាវគឺជាកាឡូរីគ្មានអត្ថប្រយោជន៍សម្រាប់សុខភាព ។ វាមិនធ្វើឱ្យអ្នកឆ្អែតនោះទេ ។
៥-ទទួលទានដំណេកមិនគ្រប់គ្រាន់ ៖
ដំណេកគ្រប់គ្រាន់អាចជាកត្តាសំខាន់មួយរក្សាទម្ងន់ខ្លួនឱ្យស្ថិតក្នុងកម្រិតសុខភាព ។ ការសិក្សាដាច់ដោយឡែកពីគ្នាធ្វើឡើងដោយសាកលវិទ្យាល័យស៊ីកាហ្គោ និងសាកលវិទ្យាល័យស្ទែនហ្វត សហរដ្ឋអាមេរិក បានបង្ហាញថា ដំណេកមិនគ្រប់គ្រាន់អាចនាំឱ្យកម្រិតអ័រម៉ូន ដែលមានឈ្មោះ Leptin ថយចុះខណៈកម្រិតអ័រម៉ូនឈ្មោះ Ghrelin (ដែលបញ្ជាការឃ្លាន)កើនឡើង ។ មនុស្សមានការស្រេកឃ្លានកាន់តែខ្លាំងនៅពេលដែលអ័រម៉ូន Ghrelin កើនឡើងខ្ពស់ ។ ឮ
៦-ទម្លាប់មិនទទួលទានអាហារពេលព្រឹក៖
មនុស្សមួយចំនួនពិតជារវល់ខ្លាំងរហូតគ្មានពេលទទួលទានអាហារពេលព្រឹក ។ ប៉ុន្តែដើម្បីរក្សាមិនឱ្យឡើងទម្ងន់ គេគួរលៃពេលណាមួយទទួលទានអាហារពេលព្រឹក បើទោះបីជាមិនឃ្លានក្តី ។ គេគួរដឹងថា ទទួលទានអាហារពេលព្រឹក អាចជួយសម្រួលដល់ការរំលាយអាហារក្នុងរាងកាយ និងបង្ខំឱ្យមានការដុតបំផ្លាញកាឡូរីកាន់តែច្រើន ។
៧-មិនចូលចិត្តការហាត់ប្រាណឬធ្វើសកម្មភាពណាមួយដែលនាំឱ្យបេះដូងលោតញាប់ ៖
គេមិនអាចធ្វើឱ្យទម្ងន់ខ្លួនចុះភ្លាមៗតាមរយៈរបបអាហារតែមួយមុខនោះទេ ។ ការហាត់ប្រាណជាពិសេសហាត់ប្រាណលើកទម្ងន់ និងលំហាត់ប្រាណបេះដូង ជាផ្នែកមួយផ្សេងទៀតជំរុញដល់ការរំលាយអាហារ និងដុតបំផ្លាញកាឡូរី ៕
ចែករំលែកព័តមាននេះ