ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកកាស៊ី​ណូម្នាក់​ត្រូវ​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ដោយ​សុវត្ថិ​ភាព​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ស្ត្រី​បុគ្គ​លិក​កាស៊ី​ណូ​ម្នាក់ ត្រូវ​ចោរ​២នាក់ជិះ​ម៉ូតូ​ម៉ាក​ហ៊្វី​ណូ​ ពណ៌​ផ្ទៃមេឃ​ ​ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​ ធ្វើសកម្ម​ភាព​កៀរ​ភ្ជង់ប្លន់​​យក​ម៉ូតូ​ម៉ាក​ឃ្លីក ពណ៌​ទឹកមាស​លាយ​ខ្មៅ ពាក់ស្លាកលេខភ្នំ​ពេញ 1BI-7618 យកទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៤និង​១៥នាទី​រសៀល​ថ្ងៃទី​០៣ ធ្នូ ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវលំ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌសែន​សុខ

រាជធានី​ភ្នំ​ពេញ ៖ ស្ត្រី​បុគ្គ​លិក​កាស៊ី​ណូ​ម្នាក់ ត្រូវ​ចោរ​២នាក់ជិះ​ម៉ូតូ​ម៉ាក​ហ៊្វី​ណូ​ ពណ៌​ផ្ទៃមេឃ​ ​ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​ ធ្វើសកម្ម​ភាព​កៀរ​ភ្ជង់ប្លន់​​យក​ម៉ូតូ​ម៉ាក​ឃ្លីក ពណ៌​ទឹកមាស​លាយ​ខ្មៅ ពាក់ស្លាកលេខភ្នំ​ពេញ 1BI-7618 យកទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៤និង​១៥នាទី​រសៀល​ថ្ងៃទី​០៣ ធ្នូ ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវលំ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌសែន​សុខ ខណៈជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​ទៅ​យក​ប្តី​នៅ​កន្លែង​ធ្វើការ​ បាន​ប្រហែល​២០​ម៉ែត្រ ។

ស្ត្រី​ម្ចាស់​ម៉ូតូ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ ​ហៀក សារ៉ា​មី អាយុ​២៨ឆ្នាំ ជាបុគ្គលិក​កាស៊ី​ណូ មាន​ទី​លំនៅ​ភូមិ​កើត​ហេតុ ។