ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​បោក​ប្រាស់​ស្រា​បៀរ​​​តាម​ដេ​ប៉ូ​ ត្រូវ​ប៉ូលិស​ក្រុង​ពោធិ៍​សាត់​ឃាត់ខ្លួន

10 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​ ៖ បុរស​ម្នាក់​បាន​ប្រើ​ល្បិច​ដើរ​បោក​ស្រា​បៀរ​តាម​ដេប៉ូ​ ប៉ុន្តែ​អស់​​លក្ខណ៍​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ បន្ទាប់​ពី​ឆបោក​ស្រា​បៀរ​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៣ នៅ​ផ្សារ​ពោធិ៍សាត់​។

ខេត្ត​ពោធិ៍សាត់​ ៖ បុរស​ម្នាក់​បាន​ប្រើ​ល្បិច​ដើរ​បោក​ស្រា​បៀរ​តាម​ដេប៉ូ​ ប៉ុន្តែ​អស់​​លក្ខណ៍​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ បន្ទាប់​ពី​ឆបោក​ស្រា​បៀរ​កម្ពុជា​ កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៣ នៅ​ផ្សារ​ពោធិ៍សាត់​។

បុរស​ដែល​ឃាត់​ខ្លួន​នេះ​ឈ្មោះ​លី រិទ្ធិ​ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ​ អតីត​ជា​ប្រធាន​ផ្នែក​គ្រប់​គ្រង​ស្រា​បៀរ​ Anchor នៅ​ខេត្ត​ពោធិ៍​សាត់​។

លោក​វរ​សេនីយ៍​ត្រី​ឈន រិទ្ធី អធិការ​នគរ​បាល​ក្រុង​ពោធិ៍​សាត់​បាន​ឱ្យ​ដឹង​ថា បុរស​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​ បន្ទាប់​ពី​ស្ត្រី​ឈ្មោះ​ចាន់​ ផាវី អាយុ​៤៨​ឆ្នាំ​ ជា​ម្ចាស់​ដេ​ប៉ូ​ស្រា​បៀរ​កម្ពុជា​ផ្សារ​ពោធិ៍​សាត់​រាយ​ការណ៍​មក​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា ឈ្មោះ​រិទ្ធិ​នេះ​ បាន​ទៅ​ជាវ​ស្រា​បៀរ​កម្ពុជា​របស់​គាត់​ចំនួន​១១៤​កេស​ ថា​យក​ទៅ​រៀប​ចំ​ពិធី​អាពាហ៍​ពិពាហ៍​នៅ​ភូមិ​វត្ត​ពោធិ៍​ ឃុំ​អន្លង់​វិល​ ស្រុក​កណ្តៀង ។ ពេល​ដឹក​យក​ទៅ​មិន​ឃើញ​រោង​ការ​ទេ គេ​ឱ្យ​ទុក​នៅ​ផ្ទះ​ប្រជា​ពលរដ្ឋ​ម្នាក់​ក្បែរ​នោះ ដោយ​ប្រាប់​ថា ថ្ងៃ​ស្អែក​ទើប​គេ​សង់​រោង​ការ​ ខណៈនោះ​អ្នក​ដឹក​ជញ្ជូន​ស្រា​បៀរ​ក៏​បាន​សុំ​ធៀប​ការ​មើល តែ​ប្រាប់​ថា​អស់​ហើយ ដោយ​​មាន​ការ​សង្ស័យ​ក៏​ដឹក​ស្រា​បៀរ​យក​មក​ដេ​ប៉ូ​វិញ​ ហើយ​រាយ​ការណ៍​ទៅ​នគរ​បាល​ក្រុងភ្លាមៗ​​។

លោក​អធិការ​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តី​រាយ​ការណ៍​នេះ​ភ្លាម​ លោក​បាន​ចាត់​វិធាន​ការ​តាម​រក​ជន​នោះ​ទើប​ដឹង​ថា​ កំពុង​ដេក​នៅ​ផ្ទះ​សំណាក់​ពោធិ៍​សាត់​ជាប់​ផ្លូវ​ជាតិ​លេខ​៥​ខាង​លិច​សាលា​រចនា​ខេត្ត​ លុះ​ព្រឹក​ថ្ងៃ​ទី​២៩​ ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​ ។