ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ផ្ទេរភារកិច្ច​ តែង​តាំង​​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ​​មន្ត្រី​នគរ​បាល​ជាតិ​​១២៨រូប​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ​២៩ វិច្ឆិកា ២០១៣ នេះ នៅស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានីភ្នំពេញ មាន​រៀបចំពិធីប្រកាស​តែង​តាំង​មុខតំណែង​ និង​​ផ្ទេរ​ភារ​កិច្ច​ ព្រម​ទាំង​​បំពាក់​ឋានន្ត​រ​​ស័ក្តិ​ដល់​មន្ត្រី​នគរ​បាល​ជាតិ​​១២៨​រូប​​ដែល​មាន​ស្នាដៃ​បម្រើ​ការងារ​ល្អ​ប្រសើរ​កន្លង​មក ។ ពិធីនេះ​ប្រារព្ធ​ធ្វើ​​​ឡើង​ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នង​ការ​​រង​នគរបាល​ជាតិ​ និង​ជា​​ស្នង​ការ​នគរបាល​រាជ​​ធានី​ភ្នំពេញ។

មន្ត្រី​ដែល​ត្រូវ​ផ្ទេ​រមុខ​តំណែង​មាន​៥៥​រូ​ប និង​បំពាក់​ឋានន្តរស័ក្តិ​៧៣រូប ​ក្នុង​នោះ​​ប្រកាស​ផ្ទេរ​ភារ​កិច្ច​​លោក​វរសេនីយ៍​ទោ យឹម សុជាតិ ពី​ប្រធាន​ការិយា​ល័យ​​អាវុធ​ជាតិ​ផ្ទុះ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទៅ​ជាអធិការ​​នៃអធិការ​ដ្ឋាន​នគរបាលខណ្ឌដង្កោ និង​ផ្ទេរ​ភារកិច្ច​លោក​វរ​សេនីយ៍ទោ យឹម សារ៉ាន់ ​អធិការ​ខណ្ឌដង្កោ ទៅ​ជា​​អធិការ​នៃអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​​ពោធិ៍សែនជ័យ ជំនួស​​លោក​វរសេនីយ៍​ទោ ប៊ន សំអាត អធិការ​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ចាស់​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​ផ្ទេរ​​តំណែង​ទៅកាន់​ប្រធាន​ការិយាល័យ​​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​​​នគរបាល​រាជ​ធានីភ្នំពេញ​វិញ ។ ​ខណៈ​លោក​វរសេនីយ៍​ទោ សោម ប៊ុន្នី ​ប្រធាន​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​បច្ចុ​ប្បន្ន សុំ​ទៅ​ធ្វើ​ជំនួយ​ការ​លោក​​ស្នងការ​​​នគរបាល​រាជ​ធានី​ភ្នំពេញ ដោយ​​បញ្ហា​សុខភាព​លោក​ទ្រុឌ​ទ្រោម ។

គួរបញ្ជាក់ផង​ដែរថា ទំាង​លោកវរសេនីយ៏ទោ យឹម​ សុជាតិ ​និងលោ​ក​វរសេនី​យ៏ទោ យឹម សារ៉ាន់ គឺនគរបាលវ័យក្មេងដែលក្នុងការងារកន្លងមក លោក​​​ទំាងពីរ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថាមានស្នាដៃក្នុងកិច្ចការពារ​សន្តិសុខ​ជូនប្រជាពលរដ្ឋ​និងសង្គម ៕