ខេត្ដសៀមរាប ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ដ បានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ខណៈពួកគេកំពុងលក់តាមដងផ្លូវសាធារណៈដោយឃាត់ខ្លួនបានបុរស៥នាក់ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២១ វិច្ឆិកា ស្ថិតនៅចំណុចភូមិវាល សង្កាត់សំបូរក្រុងសៀមរាប ។
យោងតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដ បានឱ្យកម្លាំងការិយាល័យស្រាវជ្រាវគ្រឿងញៀននៃមន្ទីរស្រាវជ្រាវយុត្ដិធម៌ចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ដ និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្ដិធម៌និងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ចុះបង្ក្រាប់ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ។
ជនទាំង៥នាក់នេះមាន១-ឈ្មោះ នង សិទ្ធិគុណ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប (អ្នកជួញដូរជាបងធំ) ២-ឈ្មោះ ស្រេង ង៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប (អ្នកជួញដូរ) ៣-ឈ្មោះ សែម ចាន់ថន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប (អ្នកជួញដូរ) ៤-ឈ្មោះ សាន្ដ ទី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអំពិល សង្កាត់សំបូរ ក្រុងសៀមរាប (អ្នកជួញដូរ) និង៥-ឈ្មោះ ផត់ សុផាត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។
ចែករំលែកព័តមាននេះ