ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ីស្រវឹង​នាំគ្នា​យកដុំ​ឥដ្ឋ​គប់​បែកកញ្ចប់​រថយន្ត​អ្នក​លក់ប្រហិត​ចៀន ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​បាន៥នាក់

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្មករ​សំណង់​ និងកម្ម​ករ​រោងចក្រ​៥នាក់ រួមទាំង​មេ​ការ​សំណង់២នាក់ទៀត ត្រូវ​នគរ​បាល​ប៉ុស្តិ៍​ចោម​ចៅធ្វើការ​ឃាត់​ខ្លួន​យក​ទៅ​សាកសួរ​ បន្ទាប់​ពី​ពួកគេ​យកដុំឥដ្ឋ​គប់​បែក​កញ្ចក់​រថយន្ត​កូរ៉េ​១គ្រឿង​នៅ​ក្នុង​ដីឡូត៍​វាល កាលពីវេលាម៉ោង​១១ និង​៤៥នាទី​យប់​ថ្ងៃទី​១៣ វិច្ឆិកា ២០១៣ ស្ថិត​ក្នុងភូមិ​ថ្ម​គោល សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ ​។

ប្រភព​បាន​ឱ្យ​ដឹងថា ជនបង្ក​ទាំង​៥នាក់​មាន​១-ឈ្មោះ​ប៊ុន អាយុ​២៤​ឆ្នាំ ជា​កម្មករ​សំណង់, ២-​ឈ្មោះ​បែង អាយុ​២១​ឆ្នាំ ជា​ង​សំណង់, ៣-​ឈ្មោះ​ឈួយ សីហា អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ, ៤-​ឈ្មោះ​សុខា អាយុ​២០​ឆ្នាំ ជា​កម្មករ​រោងចក្រ​ និង​៥-​ឈ្មោះ​យួន សោភា អាយុ​២១​ឆ្នាំ ជា​កម្មករ​រោងចក្រ ។

នៅ​មុន​ពេលកើតហេតុ​ឈ្មោះ​ប៊ុន បានហៅមិត្ត​ភក្តិ​មក​ផឹក​នៅ​ក្នុង​ការដ្ឋាន​ដែល​កំពុង​សាង​សង់​មិន​ទាន់រួច ដោយ​ផឹក​ជុំ​គ្នា​ចំនួន​៥នាក់ ហើយ​ទិញស្រា​៥ដប ក្លែម​ជាមួយប្រហិត​ចៀន​ និងស្វាយខ្ចី អង្គុយ​ផឹក​នៅ​ជាន់ទី១ ខណៈ​ពេល​ផឹក​ស្រា​ជិត​អស់ហើយ ស្រាប់តែ​យក​ដុំឥដ្ឋ​គប់​ទៅលើ​កញ្ចប់រថយន្ត​របស់អ្នកប្រហិត​ចៀន​បណ្តាល​ឱ្យបែក​កញ្ចក់​ផ្ទាំង​ខាងមុខតែម្តង ។