ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្ងឺរាតត្បាតក្នុងព្រះកាយច្រើនមុខពេក ព្រះអង្គមិនអាចទ្រទ្រង់បាន លាប្រពន្ធ លាកូនចៅ លាឧបាសកជើងវត្តទៅដោយមិនវិលត្រឡប់

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រះភិក្ខុសង្ឃមួយអង្គមានវ័យជរា គង់នៅវត្តជ្រៃឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីព្រះភិក្ខុសង្ឃមួយអង្គ សម្រេចព្រះទ័យដោយធ្វើអត្តឃា.តច.ង កជាប់នៅដើមស្វាយ…

ខេត្តបន្ទាយមានជ័យ ៖ ព្រះភិក្ខុសង្ឃមួយអង្គមានវ័យជរា គង់នៅវត្តជ្រៃឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីព្រះភិក្ខុសង្ឃមួយអង្គ សម្រេចព្រះទ័យដោយធ្វើអត្តឃា.តច.ង កជាប់នៅដើមស្វាយ លាឧបាសក.ឧបាសិការចំណុះជើងវត្តដោយមិនវិលត្រឡប់ ដែលហេតុការនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។

ព្រះភិក្ខុសង្ឃរងគ្រោះ​១អង្គខាងលើ​នោះព្រះនាម ប៊ូន យូន ព្រះជន្មាយុ៦៩ព្រះវស្សា គង់នៅវត្តជ្រៃឈូក ភូមិប៉ោយវត្ត ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាមសាក្សីឈ្មោះ ផល់ តុត អាយុ៧៣ឆ្នាំ ត្រូវជាប្រពន្ឋសាកសពបានឲ្យដឹងថា​ ព្រះភិក្ខុសង្ឃ ប៊ូន យូន ត្រូវប្តីរបស់គាត់​ មានជម្ងឺប្រចាំកាយច្រើនឆ្នាំមកហើយ ហើយបានព្យាយាមព្យាបាលខែមកហើយដែរតែមិនកាក់កប ដូច្នោះទើបគាត់សម្រេចចិត្តទៅបួស នឹងទើបតែបួសបាន៣ថ្ងៃ ជនរងគ្រោះបាននិមន្តមកលេងប្រពន្ឋ និងកូន.ចៅវិញ ។

សាក្សីបន្តថា ពេលព្រះអង្គបាននិមន្តទៅលេងផ្ទះប្រពន្ធ ព្រះអង្គគង់លេងនៅលើគ្រែតែមួយសន្ទុះក្រោយមកស្រាប់តែព្រះអង្គនិមន្តចេញទៅក្រោយ ផ្ទះ​ ដោយបាត់ព្រះអង្គយូរពេកលោកយាយក៏បានប្រាប់ចៅ ឲ្យទៅតាមមើលលោកតា បន្តិចក្រោយមកស្រាប់តែចៅរត់មកប្រាប់គាត់វិញថា​ យាយ«លោកតាដួលអោបដើមស្វាយ» ។ ពេលឮចៅរត់មកប្រាប់យ៉ាងដូច្នោះ គាត់ក៏បានម្នីម្នាស្ទុះដើរទៅមើលក៏ឃើញព្រះភិក្ខុសង្ឃ (ប្តី) ច.ងកសម្លា.ប់ព្រះកាយខ្លួនឯងជាប់នៅដើមស្វាយ ខាងក្រោយផ្ទះនោះមែន ។ ក្នុងស្ថានភាពតក់ស្លុកនិងក្តុក ក្តួលបំផុត ពេលឃើញស្វាមីសម្រេចព្រះទ័យបែបនេះ លោកយា យបានទៅរាយការប្រាប់សមត្តកិច្ចមូលដ្ឋាន និងទួលប្រគេនជូនព្រះចៅអធិការវត្ត ដើម្បីបានជ្រាបជាព័ត៌មានចំពោះមរណៈភាព ព្រះសង្ឃដែលជាស្វាមីរបស់គាត់នោះ ។

ក្រោយពីទទួលបានព័ត៌មាននេះ សមត្តកិច្ចនគរបាលមូលដ្ឋាន និងគ្រប់ជំនាញ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះទៅពិនិត្យ និងធ្វើកោសលវិច្ច័យនៅកន្លែងកើតហេតុ ដោយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ព្រះកាយប្រាកដមែន ។

បើតាមការអះអាងពីលោកយាយជាភរិយានៃសពបញ្ជាក់ថា ប្តីរបស់គាត់មានជម្ងឺប្រចាំកាយ ធ្វើទុក្ខបុកម្និញព្យាលមិនធូស្រាលសោះ ទើបគាត់សម្រេចចិត្តលាប្រពន្ធលាកូនចៅ លាឧបាសក ឧបាសិការទៅរហូតដោយមិនវិលត្រឡប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ