ខេត្តស្ទឹងត្រែង ៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃទី៦ វិច្ឆិកា ២០១៣ ដោយសារបុរសម្នាក់បានចង.កសម្លាប់ខ្លួននៅក្នុងផ្ទះតូចមួយក្បែរមន្ទីរពេទ្យយោធា២១ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតធំក្លិនស្អុយ។
តាមការអះអាងពីលោកយាយអ៊ុយ ងុយ អាយុ៧៧ឆ្នាំ ជាម្តាយសពបានឱ្យដឹងថា កូនប្រុសរបស់គាត់ឈ្មោះប៉ាង វ៉ាន់ធឿន អាយុ៤៨ឆ្នាំ ។ មុនថ្ងៃកើតហេតុ៤ថ្ងៃកូនរបស់គាត់បានសុំលក់ដីមួយកន្លែង ប៉ុន្តែលោកយាយមិនព្រម លុះក្រោយមកក៏បាត់ឈឹងមិនដែលឃើញមកសុំលុយចាយដូចរាល់ដង។ ដោយបាត់កូន៤ថ្ងៃមិនឃើញ លោកយាយក៏បានទៅផ្ទះកូនរបស់គាត់ឃើញទ្វាររបងខាងក្រៅបិទ ហើយទ្វារផ្ទះក៏បិទ និងមានធំក្លិនស្អុយទើបមានការសង្ស័យក៏ហៅអ្នកជិតខាងទៅជួយមើល និងបើកទ្វារផ្ទះស្រាប់តែឃើញកូនរបស់គាត់ចង.កស្លាប់បាត់ទៅហើយ។
មន្ត្រីនគរបាលបច្ចេកទេសបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កធ្វើអត្តឃាតខ្លួនឯងមែន មិនមានពាក់ព័ន្ធក្នុងករណីឃាតកម្មទេ និងបានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ