ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​វត្តិ​ឈ្មោះ​ និង​កំណើត​ខេត្ត​កែប​

11 ឆ្នាំ មុន

ខេត្ត​«​កែប​»​គឺ​ជា​ទី​ទេស​ចរណ៍​ឆ្នេរ​សមុទ្រ​មួយ​ដ៏​ពេញ​និយម​ ។ អា​ណា​និគម​បា​រាំង​ដែល​ត្រួត​ត្រា​ សង្កត់​សង្កិន​ប្រ​ទេស​ខ្មែរ​បាន​បង្កើត​ទី​ក្រុង​កែប​នា​អំ​ឡុង​ឆ្នាំ​១៩០៨​ ។ ក្រោយ​មក​ក្នុង​ទស​វត្ស​​ឆ្នាំ​១៩៦០​ កែប​ត្រូវ​បាន​រៀប​ចំ​ជា​ទី​ក្រុង​ទេស​ចរណ៍​ឆ្នេរ​​សមុទ្រ​ ហើយ​មាន​ប្រជា​ប្រិយ​ភាព​រហូត​សព្វ​ថ្ងៃ​ ។

តើ​ហេតុ​អ្វី​បាន​ជា​ទី​ឋាន​នោះ​​ហៅ​ថា​«កែប»?​
«កែប​»​គឺ​ហៅ​សំ​ដៅ​តាម​ភា​សា​បា​រាំង​«ឡឺ​កាប​» ។ ពាក្យ​«​ឡឺ​កាប​»​នេះ​ជា​ភា​សា​ខ្មែរ​មាន​ន័យ​ថា​«ជ្រោយ​ គឺ​ប៉ែក​ដី​ខ្ពស់​ ស្មើ​ច្រាំង​ដែល​ញោច​ លយ​លូក​ចូល​ទៅ​ក្នុង​សមុទ្រ​»។

ដោយ​ឡែក​មាន​រឿង​ព្រេង​និ​ទាន​អំ​ពី​ឈ្មោះ​«កែប​»​ដែរ​ ។ រឿង​ព្រេង​និ​ទាន​ថា​ កាល​ពី​ព្រេង​នាយ​ស្តេច​ព្រះ​នាម​សា​គរ​រាជ​មាន​មន្ត​អា​គម​ខ្លាំង​ពូ​កែ​ ។ ព្រះ​អង្គ​បាន​លួច​យក​សេះ​ស​១​ក្បាល​របស់​មេ​ទ័ព​ម្នាក់​នៅ​អង្គរ​ធំ​ ដោយ​ប្រើ​សិ​ល្ប៍​មន្ត​អា​គម​សណ្តំ​មេ​ទ័ព​នោះ​ ។ ពេល​លួច​យក​សេះ​បាន​ហើយ​ ស្តេច​សា​គរ​រាជ​បាន​ឡើង​ជិះ​បំផាយ​គេច​ចេញ​ទៅ​ជា​មួយ​ពល​សេ​នា​មួយ​ចំនួន​ ។ ចំណែក​មេ​ទ័ព​ ពេល​ដឹង​បាត់​សេះ​របស់​ខ្លួន​ក៏​ប្រ​ញាប់​ដេញ​តាម​ចាប់​ចោរ​ភ្លាម​ ។

ស្តេច​សា​គរ​រាជ​ និង​ពល​សេ​នា​ ព្យា​យាម​គេច​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ក៏​ឈប់​សម្រាក​ ប៉ុន្តែ​មេ​ទ័ព​ម្ចាស់​សេះ​បាន​ទៅ​ទាន់​ ។ យល់​គ្រោះ​អា​សន្ន​ ស្តេច​សា​គរ​រាជ​ស្ទុះ​ឡើង​បំផាយ​សេះ​ ប៉ុ​ន្តែ​ដោយ​វា​កញ្ជ្រោល​ឡើង​ធ្វើ​ឱ្យ​ព្រះ​អង្គ​ និង​កែប​សេះ​ធ្លាក់​ទៅ​ដី​ ។ ព្រះ​អង្គ​ប្រញាប់​ហ​​ក់​ឡើង​លើ​ខ្នង​សេះ​វិញ​ ហើយ​បំផាយ​គេច​ចេញ​ទៅ​ ។ កន្លែង​ជ្រុះ​កែប​សេះ​នោះ​ ក្រោយ​មក​ជាប់​ឈ្មោះ​ហៅ​ថា​«កែប​សេះ​»​ ប៉ុន្តែ​យូរ​ៗ​ទៅ​ហៅ​ក្លាយ​មក​ត្រឹម​តែ​«កែប​»​វិញ​ ៕