ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លូច​ម៉ាស៊ីន​បូម​ទឹក​បាន​ហើយ​យក​ទៅលក់​ ប៉ូលិស​ល្បាត​ប្រទះ​ឃើញ​ចាប់​ខ្លួន​ទាំង​ព្រឹក​

10 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ ៖ ជន​សង្ស័យ​២នាក់​ត្រូវ​សមត្ថកិច្ច​ នគរ​បាល​រដ្ឋបាល​ស្វាយ​ប៉ាកចាប់​ខ្លួន​ ខណៈពួកគេ​ធ្វើសកម្ម​ភាព​លួច​ម៉ាស៊ីន​បូម​ទឹក​មួយ​គ្រឿង​បាន​សម្រេច​ ហើយ​យក​ទៅ​លក់​ជួប​ប៉ូលិស​ល្បាត​ដេញ​ក្របួច​ជាប់ កាលពី​វេលា​ម៉ោង​៥និង​៣០នាទី​ទៀប​ភ្លឺថ្ងៃទី​១៧ តុលា ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥

រាជធានីភ្នំ​ពេញ ៖ ជន​សង្ស័យ​២នាក់​ត្រូវ​សមត្ថកិច្ច​ នគរ​បាល​រដ្ឋបាល​ស្វាយ​ប៉ាកចាប់​ខ្លួន​ ខណៈពួកគេ​ធ្វើសកម្ម​ភាព​លួច​ម៉ាស៊ីន​បូម​ទឹក​មួយ​គ្រឿង​បាន​សម្រេច​ ហើយ​យក​ទៅ​លក់​ជួប​ប៉ូលិស​ល្បាត​ដេញ​ក្របួច​ជាប់ កាលពី​វេលា​ម៉ោង​៥និង​៣០នាទី​ទៀប​ភ្លឺថ្ងៃទី​១៧ តុលា ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥ ស្ថិត​ក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ។

ជន​សង្ស័យ​១-​ឈ្មោះ​ម៉ាន់ សុភា​រ៉េត ភេទប្រុស​ អាយុ​១៨​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ទួល​ស្រករ ឃុំ​សំរោងខាង​ត្បូង ខណ្ឌ​សែន​សុខ និង​២-​ឈ្មោះតយ វណ្ណ ភេទប្រុស អាយុ​២២​ឆ្នាំ ជាកម្មករ​ ស្នាក់​នៅ​ភូមិ​កើត​ហេតុ ។

បើតាម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិភាព​បាន​ឱ្យដឹងថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ជន​សង្ស័យ​ខាង​លើ​ បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ១២៥​ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ​ក្រុង​ព្រះ​សី​ហនុ 1B-1921 ទៅលូច​ម៉ាស៊ីន​បូម​ទឹក​មួយ​គ្រឿង​ នៅ​ចំណុច​ផ្ទះ​លេខ​០៣៥ ភូមិ​ឡកំបោរ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ប្ញស្សី​កែវ ខណៈម្ចាស់​ទុក​នៅ​ខាង​ក្រោយ​ផ្ទះ ។

ប្រភព​បន្តថា ពេល​លួច​បាន​សម្រេច​ហើយ ក៏​ឌុប​យក​ទៅលក់​នៅ​សង្កាត់​ព្រែក​ព្នៅ ហើយ​ជួប​ប៉ូលិស​ល្បាត​ឃាត់​ខ្លួន​តែម្តង ៕