ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ស្រឡាញ់ភេទ​ដូចគ្នា ​តូចចិត្ត​គ្រួសារ​​តាម​បំបែក ព្យាយាម​​ធ្វើ​អត្តឃា.ត​២ដង តែមិន​​បាន​សម្រេច

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ស្រឡាញ់​ភេទដូចគ្នា ​ម្នាក់​​តាំង​ខ្លួន​ជា​ប្តី​ និងម្នាក់​ទៀត​តាំង​ខ្លួន​ជាប្រពន្ធ​​ បានស្រឡាញ់​​និង​រស់​នៅ​ជាមួយគ្នា​ជា​ប្តីប្រពន្ធ​​ក្នុង​ផ្ទះ​ជួល​រយៈ​ពេល​២​ឆ្នាំ​កន្លង​មកហើយ ខណៈពេល​ដែលក្រុមគ្រួសារព្យា​យាម​​តាមបំបែក​ពួកគេ ធ្វើ​ឱ្យ​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ប្តី​​រត់​ទៅ​ចង.ក​សម្លា.ប់​ខ្លួន​ តែ​មិន​បាន​សម្រេច​នោះ​ទេ ដោយ​សារ​តែ​​ម្ចាស់​ផ្ទះ​ជួល​ជួយទាន់ ។

រាជធានីភ្នំពេញ ៖ បុរស​ស្រឡាញ់​ភេទដូចគ្នា ​ម្នាក់​​តាំង​ខ្លួន​ជា​ប្តី​ និងម្នាក់​ទៀត​តាំង​ខ្លួន​ជាប្រពន្ធ​​ បានស្រឡាញ់​​និង​រស់​នៅ​ជាមួយគ្នា​ជា​ប្តីប្រពន្ធ​​ក្នុង​ផ្ទះ​ជួល​រយៈ​ពេល​២​ឆ្នាំ​កន្លង​មកហើយ ខណៈពេល​ដែលក្រុមគ្រួសារព្យា​យាម​​តាមបំបែក​ពួកគេ ធ្វើ​ឱ្យ​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ប្តី​​រត់​ទៅ​ចង.ក​សម្លាប់​ខ្លួន​ តែ​មិន​បាន​សម្រេច​នោះ​ទេ ដោយ​សារ​តែ​​ម្ចាស់​ផ្ទះ​ជួល​ជួយទាន់ ។

ហេតុ​ការណ៍​នោះ​បាន​​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​៩ និង​៥០នាទី​ព្រឹក​ថ្ងៃទី​១៥ តុលា ២០១៣ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​​​ ស្ថិតក្នុង​ភូមិថ្មី សង្កាត់ដង្កោ ​ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភព​បានឱ្យ​ដឹងថា បុរស​រងគ្រោះដែល​តាំង​ជាប្តី​នោះ​ឈ្មោះ​កែម ពៅ អាយុ​២៤​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​កំពង់​ហ្លួង ឃុំ​កំពង់​ហ្លួង ​ស្រុក​ពញាឮ ខេត្តកណ្តាល ។ ចំណែក​ម្នាក់​ទៀត​ដែល​តាំង​ខ្លួន​ជាប្រពន្ធ​ឈ្មោះ​ខាន់ ស្រស់ អាយុ​២៤​ឆ្នាំ​ដូចគ្នា មាន​ស្រុក​កំណើត​នៅ​ភូមិប្រស្រែ ឃុំ​សំឡាយ ស្រុកអង្គរជុំ ខេត្តកំពត ។

ប្រភពបានបន្តថា បុរ​ស​ទាំង២នាក់នេះ បាន​ស្រឡាញ់​គ្នា​ជាប្តីប្រពន្ធ​រយៈ​ពេល​​២ឆ្នាំ​មកហើយ ប៉ុន្តែ​ការស្រឡាញ់​គ្នា​នេះ​ឪពុក​ម្តាយ​ខាង​បុរស​​ដែល​តាំង​ខ្លួន​ជាប្តី​នោះ​មិន​បានពេញចិត្ត​ឡើយ និង​បានព្យាយាម​បំបែក​ពួកគេ​ជាច្រើន​មកហើយ តែ​មិនបាន​លទ្ធ​ផល​ទាល់​តែសោះ ។

នៅ​មុន​ពេលកើតហេតុ ពួកគេ​មានទំនាស់​នឹងគ្នា​នៅក្នុងបន្ទប់​ស្នាក់​ ដែលការឈ្លោះ​គ្នានេះ បណ្តាលមកពី​រឿង​ក្រុម​គ្រួសារ​​​តាម​បំបែកនេះឯង ​ហើយ​នៅ​ថ្ងៃកើតហេតុ ប្អូន​ប្រុស​ជីដូន​មួយ​របស់ឈ្មោះ​កែម ពៅ ជាប្តី បានទៅ​តាម​ឱ្យ​គេ​ត្រឡប់​ទៅ​សុ្រក​កំណើត​​វិញ ប៉ុន្តែ​ខណៈ​នោះ​ឈ្មោះ​ស្រស់ ដែល​តាំងខ្លួន​ជាប្រពន្ធ​មិន​ព្រម និង​បាននិយាយថា បើ​ចង់​យកកែម ពៅ​​ ត្រឡប់​ទៅស្រុកវិញ​ ត្រូវ​តែ​សួរ​​រូបគេ​សិន​ ព្រោះគេ​ គឺជា​ប្រពន្ធ ចំណែក​ឯ​ឈ្មោះកែម ពៅ ក៏​មិនចង់​បែក​ពីប្រពន្ធ​ដែរ ។