ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ ២នាក់​ ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ និង​បា.ញ់​ស្រ្តី​ជន​ជាតិ​ជប៉ុន​ម្នាក់​​​​របួស​ធ្ងន់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​ ១គ្រឿង​ ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ស្រ្តី​ជន​ជាតិ​ជប៉ុន​ម្នាក់​បាន​សម្រេច​​​ និង​បា.ញ់​​ឲ្យ​រង​របួស​ធ្ងន់​​ រួច​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​ ដែល​ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ ៨យប់​ ថ្ងៃទី​២៨​ កញ្ញា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​១៣​ កែង​ផ្លូវ​១១០​ ក្បែរ​ផ្សារ​ចាស់​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​ ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​ ១គ្រឿង​ ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ស្រ្តី​ជន​ជាតិ​ជប៉ុន​ម្នាក់​បាន​សម្រេច​​​ និង​បាញ់​​ឲ្យ​រង​របួស​ធ្ងន់​​ រួច​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​ ដែល​ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ ៨យប់​ ថ្ងៃទី​២៨​ កញ្ញា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​១៣​ កែង​ផ្លូវ​១១០​ ក្បែរ​ផ្សារ​ចាស់​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​ ។

ស្រ្តី​ជន​ជាតិ​​ជប៉ុន​រង​គ្រោះ​មាន​អាយុ​ប្រមាណ​ជាង​ ២០​ឆ្នាំ​ ត្រូវ​ជន​សង្ស័យ​បាញ់​ ១គ្រាប់​ ចំ​ភ្លៅ​ខាង​ឆ្វេង​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ៕