ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ចាក់​សោរ​ឃុំ​កូន​ស្រី​ក្នុង​ផ្ទះ​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​ សង្ស័យ​កូន​ស្រី​ជា​អ្នកដុត​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ម្តាយ​ខឹង​កូន​ស្រី​រឿង​ដើរ​លេង​មាន​សង្សារ​ បំផ្លាញ​ទ្រព្យ​សម្បត្តិ​ បាន​ចាក់​សោរ​ឃុំ​កូន​ក្នុង​ផ្ទះ​ រួច​ទៅ​ផ្សារ​ ក៏​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​ សង្ស័យ​កូន​ស្រី​ជា​អ្នក​ដុត​ តែ​សំណាង​គ្រាន់​តែ​ឆេះ​បន្តិច​បន្តួច​ និង​ត្រូវ​បាន​អ្នក​ជិតខាង​មក​ជួយ​ពន្លត់​ ទម្លាយ​ទ្វារ​ជួយ​យក​កូន​ស្រី​ចេញ​មក​ក្រៅ​ ទើប​មិន​បណ្តាល​ឲ្យ​រង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៥ និង​ ៤៥​នាទី រសៀល​ថ្ងៃទី​២១​ កញ្ញា​ ២០១៣​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ម្តាយ​ខឹង​កូន​ស្រី​រឿង​ដើរ​លេង​មាន​សង្សារ​ បំផ្លាញ​ទ្រព្យ​សម្បត្តិ​ បាន​ចាក់​សោរ​ឃុំ​កូន​ក្នុង​ផ្ទះ​ រួច​ទៅ​ផ្សារ​ ក៏​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​ សង្ស័យ​កូន​ស្រី​ជា​អ្នក​ដុត​ តែ​សំណាង​គ្រាន់​តែ​ឆេះ​បន្តិច​បន្តួច​ និង​ត្រូវ​បាន​អ្នក​ជិតខាង​មក​ជួយ​ពន្លត់​ ទម្លាយ​ទ្វារ​ជួយ​យក​កូន​ស្រី​ចេញ​មក​ក្រៅ​ ទើប​មិន​បណ្តាល​ឲ្យ​រង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៥ និង​ ៤៥​នាទី រសៀល​ថ្ងៃទី​២១​ កញ្ញា​ ២០១៣​ នៅ​ចំណុច​ផ្ទះ​លេខ​១៤​AEo ផ្លូវ​លេខ​២៦៥​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី៣​ ខណ្ឌ​ទួល​គោក​ ។

តាម​សម្តី​ម្ចាស់​ផ្ទះ​ បាន​ឱ្យ​ដឹង​ថា​ គាត់​មាន​ឈ្មោះ​ ឈុន​ សុខ​លឹម​ ភេទ​ស្រី​ អាយុ​ ៥២​ឆ្នាំ​ ចំណែក​កូន​ស្រី​ដែល​គាត់​​សង្ស័យ​ថា​ ជា​អ្នក​ដុត​ផ្ទះ​មាន​ឈ្មោះ​​ លឹម​ ម៉ូលីកា​ អាយុ​ ១២​​ឆ្នាំ​ ជា​សិស្ស​វិទ្យា​ល័យ​ ប៊ុនរ៉ា​នី​ វត្ត​ភ្នំ​ ។ គាត់​បាន​ឲ្យ​ដឹង​ថា​ កូន​ស្រី​គាត់​ជា​ក្មេង​ខូច​​និយាយ​មិន​ស្តាប់​ បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ ដើរ​លេង​យប់​ មាន​សង្សារ​ច្រើន​ ៨​នាក់​ គឺ​ចេះ​ស្រលាញ់​ប្រុស​​តាំង​ពី​អាយុ​ ១០​ឆ្នាំ​​ ព្រម​ទាំង​ធ្លាប់​រត់​ចេញ​ពី​ផ្ទះ​ចំនួន​ ៤ដង​ មក​ហើយ​ ។

ស្រ្តី​ជា​ម្តាយ​បន្ត​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ រូប​គាត់​បាន​ចេញ​ទៅ​ផ្សារ​ដើម​គរ​ ដើម្បី​ទិញ​ឥវ៉ាន់​ ស្រាប់​តែ​មាន​គេ​ទូរស័ព្ទ​ប្រាប់​ថា​ ​​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ គាត់​ក៏​ប្រញាប់​ត្រលប់​មក​ផ្ទះ​​​វិញ​ភ្លាម​ ហើយ​ត្រូវ​បាន​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ ២​គ្រឿង​ ចេញ​ជួយ​អន្តរា​គមន៍​បាញ់​​ទឹក​ពន្លត់​ តែ​បាញ់​ទឹក​អស់​តែ​ ១គ្រឿង​ ព្រោះ​ភ្លើង​ឆេះ​តែ​បន្តិច​បន្តួច​ និង​ត្រូវ​អ្នក​ជិត​ខាង​ជួយ​​ពន្លត់​ និង​ទម្លាយ​ទ្វារ​កញ្ចក់​ជួយ​យក​កូន​ស្រី​​ចេញ​មក​ក្រៅ​ ។

ទោះ​បី​យ៉ាង​ណា​ ក្មេង​​ស្រី​ខាង​លើ​បាន​អះអាង​ថា​ នាង​មិន​បាន​ដុត​ផ្ទះ​នោះ​ទេ​ គឺ​ភ្លើង​ឆេះ​ចេញ​ពី​​ខោ​អាវ​ខាង​ក្រោយ​ផ្ទះ​ ។ ក្រោយ​កើត​ហេតុ​ ក្មេង​ស្រី​រូប​នោះ​ ត្រូវ​បាន​សមត្ថ​កិច្ច​នាំទៅ​ធ្វើ​ការ​សាក​សួរ​បន្ត​ទៀត​ ចំណែក​ស្រ្តី​ជា​ម្តាយ​ បាន​និយាយ​ថា​ គាត់​ប្រគល់​កូន​ស្រី​ម្នាក់​នេះ ឲ្យ​សមត្ថ​កិច្ច​ចាត់​ការ​តាម​ច្បាប់​ និង​​​ឲ្យ​​​សមត្ថ​កិច្ច​​យក​នាង​ទៅ​ដាក់​នៅ​មណ្ឌល​កែ​ប្រែ​ ៕