ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា២គ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌា នឹងចូល​ចត​កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាថ្ងៃស្អែកនេះ​

10 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាមការបង្ហើបឲ្យដឹងពីមន្ត្រីយោធានាយកដ្ឋានទាក់ទងអន្តរជាតិបានឲ្យដឹងថា÷ក្នុងដំណើរទស្សនកិច្ចការចូលចតរបស់នាវាINS SUJATAនិងនាវា ICGSVEERA របស់កងទ័ពជើងទឹកឥណ្ឌា និងចូលចតនៅកំពង់ផែស្វ័តក្រុងព្រះសីហនុ តាមការគ្រោងទុករយៈពេល៣ថ្ងៃពីថ្ងៃទី១៤ដល់ថ្ងៃ១៧ ខែ កុម្ភៈ…

ខេត្តព្រះសីហនុ ៖ តាមការបង្ហើបឲ្យដឹងពីមន្ត្រីយោធានាយកដ្ឋានទាក់ទងអន្តរជាតិបានឲ្យដឹងថា÷ក្នុងដំណើរទស្សនកិច្ចការចូលចតរបស់នាវាINS SUJATAនិងនាវា ICGSVEERA របស់កងទ័ពជើងទឹកឥណ្ឌា និងចូលចតនៅកំពង់ផែស្វ័តក្រុងព្រះសីហនុ តាមការគ្រោងទុករយៈពេល៣ថ្ងៃពីថ្ងៃទី១៤ដល់ថ្ងៃ១៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ ។

នៅវេលាម៉ោង​៩ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្អែកនេះ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២ គ្រឿងនឹងចូលចតតាមការគ្រោងទុក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

ប្រភពខាងលើបានបន្តឲ្យដឹងបន្ថែមទៀតថាការចូលចតនាវាទាំង២គ្រឿងខាងលើក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។នៅក្នុងឱកាសនៃការចូលចតនាវាចម្បាំងប្រទេសឥណ្ឌាប្រតិភូនាវាបានស្នើសុំធ្វើលំហាត់ល្បាតរួម ខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅពេលចេញពីខេត្តព្រះសីហនុវិញ។

លក្ខណៈបច្ចេកទេសនាវា÷
នាវាទី១ឈ្មោះ INS SUJATA លេខ P56 ប្រភេទ OPVមានបណ្តោយ១០២ ម៉ែត្រនិងទទឹង ១១,៥ ម៉ែត្រជម្រៅទឹក ៥ ម៉ែត្រ,ទម្ងន់ផ្ទុក 2260 តោន។
នាវាទី២ឈ្មោះ ICGS VEERA លេខ 35 ប្រភេទ OPVមានបណ្តោយ ៩៩ ម៉ែត្រនិងទទឹង ១៤, ម៉ែត្រ,ជម្រៅទឹក ៤,៧ ម៉ែត្រទម្ងន់ផ្ទុក 3000 តោន។

ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅក្នុងឱកាសនៃការចូលចត ប្រតិភូនាវា មានគម្រោងចូលជួបសម្តែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ,ចូលជួបសម្តែងការគួរសមជាមួយ នាយឧត្តនាវី ទៀ វិញ អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងទឹក។ ជាមួយគ្នានេះដែរ នៅ​ឱកាសខាងលើប្រតិភូនាវាចូលទស្សនាព្រះបរមរាជវាំងនិងសារមន្ទីរជាតិប្រល័យពូជសាសន៍ទួលស្លែងផងដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ