ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​មួយ​កន្លែង​​នៅ​ខេត្តព្រះវិហារ

13 ម៉ោង មុន
  • ព្រះវិហារ

​​ខេត្តព្រះវិហារ ​៖ ​ទីតាំង​ជីក​កកាយ​រុករករ៉ែ​មាស​មួយ​កន្លែង ​សង្ស័យ​គ្មាន​ច្បាប់ត្រូវ​បាន​ចុះ​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​កាលពី​ថ្ងៃ​ទី​១១​ កុម្ភៈ​ ២០២៥ ស្ថិត​នៅ​ភូមិ​ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង…

​​ខេត្តព្រះវិហារ ​៖ ​ទីតាំង​ជីក​កកាយ​រុករករ៉ែ​មាស​មួយ​កន្លែង ​សង្ស័យ​គ្មាន​ច្បាប់ត្រូវ​បាន​ចុះ​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ ​កាលពី​ថ្ងៃ​ទី​១១​ កុម្ភៈ​ ២០២៥ ស្ថិត​នៅ​ភូមិ​ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ​ ។ ​ទាក់ទិន​ការ​បង្ក្រាប​ទីតាំង​ជីក​កកាយរុករក​រ៉ែ​មាស​ខាងលើ ត្រូវ​បាន​គេ​រាយការណ៍​ទៅ​សមត្ថកិច្ច​បន្ទាប់​សកម្ម​ភាព​កើតឡើង​ ។ ​

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រះ​វិហារ លោក ស៊ុន ច​ន្ទ័​រក្សា បានឱ្យ​អ្នកសារព័ត៌​មាន​ដឹង​ថា សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះចុះទៅ​ត្រួតពិនិត្យ​មើល​ទីតាំង​ជីក​យក​រ៉ែ​មាស​​ដោយ​ខុសច្បាប់ និង​ធ្វើការ​ប​ង្ក្រាប​ក្រោម​ការ​ដឹកនាំ និង​សម្របសម្រួល​ពី​លោក ស្រេង វុ​ទ្ឋា ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះហារ​ ។

​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បន្ត​ថា ​ក្នុង​ប្រតិបត្តិការ​នោះ តាម​ការ​ពិនិត្យជាក់ស្ដែង​នៅ​និង​កន្លែង​កម្លាំង​ចម្រុះ​បាន​រក​ឃើញ​រណ្តៅ​ជីក​រុករក​រ៉ែ​មាសចំនួន​មួយ​កន្លែង​ និង​អាង​ត្រាំ​គីមី​មួយកន្លែង​និង​កម្ទេច​ចោល​រោង​​ស្នាក់​នៅ​របស់​កម្មករ​៣​រោង មាន​៦​បន្ទប់ ​។

លោក ស៊ុន ច​ន្ទ័​រក្សា បានឱ្យ​ដឹង​ទៀត​ថា កន្លង​មក មន្ទីរ​ជំនាញ​ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​រវៀង តែងតែ​ចុះ​ផ្សព្វផ្សាយ​ហាមប្រាម​ប្រជាពលរដ្ឋ កុំឱ្យ​នាំ​គ្នា​ជីក​រុករក​រ៉ែ ដែល​មាន​រណ្តៅ​ជ្រៅ​ៗ អាច​បង្ក​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​ ។

​នៅ​ក្នុង​ការ​លប​លួច​ធ្វើ​អាជីវកម្ម​ជីក​រុករក​រ៉ែ​មាស​នោះ គេ​សង្កេត​ឃើញ​ថា មាន​រណ្តៅ​រ៉ែ​មាស​ខ្លះ​មាន​ជម្រៅ​រហូតដល់​ទៅ​៥០ ឬ​១០០​ម៉ែត្រ ក៏​មាន​។ រណ្តៅ​ជ្រៅ​ៗ​បែប​នេះ​ងាយ​និង​គ្រោះថ្នាក់​ជាយថាហេតុ​ដែល​មើល​មិនឃើញ​អាស្រ័យ​ហេតុនេះ មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ក៏​គួរ​ធ្វើការ​ហាមឃាត់ ឬ ទប់ស្កាត់ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ