បង្ក្រា.ប.គ្រឿ.ង.ញៀ.ន.ឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសជិត២០គីឡូក្រាម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច…
រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច…
រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត២០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
តាមប្រភពថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១និង២០នាទីរសៀល កម្លាំងជំនាញការិយាល័យ ក១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ បានសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ។
ដោយមានការដឹកនាំសម្រសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូននៅចំណុចតាមបណ្តោយផ្លូវលេខ ២២០ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង សំណាង ជនជាតិខ្មែរ ភេទប្រុស អាយុ២០ឆ្នាំ ដោយចាប់យកគ្រឿងញៀនប្រភេទកេតាមីន១៨កញ្ចប់ ទម្ងន់សរុប១៧.៩២៨ក្រាម (១៧គីឡូ៩២៨ក្រាម) ។ ជន សង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ