ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការអនុវត្តនេះជិតឈានចូលសប្ដាហ៍ទី៤ហើយ ព្រឹកនេះឃាត់មធ្យោបាយ​ជិះ​ប​ញ្ច្រាស​បាន១២គ្រឿង

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​អនុវត្ត​នេះ​ជិត​ឈាន​ចូល​ស​ប្ដា​ហ៍​ទី​៤ ហើយ ! ឃាត់​មធ្យោបាយ​ជិះ​​ប​ញ្ច្រាស​​រួម​ទាំង​កង់​បី​ផាស​អាប់ និង​ម៉ូតូ​ចំនួន​សរុប​១២​គ្រឿង រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ។ នេះ​បើ​តាម​សាលាសង្កាត់…

រាជធានី​ភ្នំពេញ ៖ ការ​អនុវត្ត​នេះ​ជិត​ឈាន​ចូល​ស​ប្ដា​ហ៍​ទី​៤ ហើយ ! ឃាត់​មធ្យោបាយ​ជិះ​​ប​ញ្ច្រាស​​រួម​ទាំង​កង់​បី​ផាស​អាប់ និង​ម៉ូតូ​ចំនួន​សរុប​១២​គ្រឿង រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ។ នេះ​បើ​តាម​សាលាសង្កាត់ ស្ទឹង​មាន​ជ័យ បាន​ប្រកាស ​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ ។

នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៥ ថា កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ សហការ​ជាមួយ​កម្លាំង គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ និង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ដឹកនាំ​ដោយ លោក ជា សា​រ៉េ​ត ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ បាន​ធ្វើការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ចំពោះ​អ្នក​ជិះ​បញ្ច្រាសទិស​នៅ​លើ​កំណាត់​ផ្លូវ ២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ។

ក្នុង​នោះ​ដែរ ជា​លទ្ធផល ឃាត់​បាន​មធ្យោបាយ​ជិះ​ប​ញ្ជ្រា​ស​រួម​មាន ៖ កង់​បី​ផាស​អាប់ ចំនួន​២​គ្រឿង ម៉ូតូ​ចំនួន​១០​គ្រឿង ដែល​សរុប​១២​គ្រឿង យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ រង់ចាំ​ចំណាត់ការ​ជំនាញ​បន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ