ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ចរាចរណ៍​ម្ខាង​បើក​ម្ខាង ចំណុចប្រសព្វ​ផ្លូវ​៥៩៨ និង​ប្រឡាយ​អូរ​វែង រយៈពេល​៣​ខែ ដើម្បី​សាងសង់​លូ​ប្រអប់​ខ្នាត​ធំ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ឱ្យ​បាន​ជ្រាប​ថា ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​អនុវត្ត​គម្រោង​ផែនការ វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​នោះ​គម្រោង​សាងសង់​ពង្រីក​បន្ថែម​ដោយ​ដាក់​លូ​ប្រអប់ ទំហំ ៤​ម៉ែត្រ គុណ​៣​ម៉ែត្រ សងខាង​លូ​ប្រអប់​ចាស់ ឆ្លងកាត់​ចំណុចប្រសព្វ​រវាងផ្លូវ​លេខ​៥៩៨ និង​ប្រឡាយ​អូរ​វែង ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ដើម្បី​ដំណើរការ​គម្រោង​នេះ​បាន រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើការ​បិទផ្លូវ​ចំណុច​ខាងលើ​ជា​បណ្តោះអាសន្ន ដោយ​បិទ​ម្ខាង និង​បើក​ម្ខាង ចាប់ពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង ៨:០០ នាទី​ព្រឹក រហូត​ដល់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៧:០០ នាទី​ល្ងាច ។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ផ្លូវ​ខាងលើ មេត្តា​ជ្រាប និង​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ការដ្ឋាន និង​ផល​ប៉ះពាល់ ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើង និង​មេត្តា​ពង្វាង​ចរាចរណ៍ ចេញពី​ទីតាំង​ខាងលើ ទៅ​តាម​ផែនទី​ពង្វាង​ចរាចរណ៍ ដែល​បាន​ជូន​ភ្ជាប់​មក​ជាមួយ ដើម្បី​សម្រួល​ឱ្យ​ការ​អនុវត្ត​គម្រោង​សម្រេច​បាន​តាម​ផែនការ​កំណត់ ។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌឫស្សីកែវ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​អនុវត្ត និង​សម្របសម្រួល​សណ្តាប់ធ្នាប់ ចរាចរណ៍ លើ​កំណាត់​ផ្លូវ​ខាងលើ​នេះ​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ