ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ​៖ ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បាន​ក្លាយជា​ផ្នែក​មួយ ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​គូសបញ្ជាក់ថា ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បាន​ក្លាយជា​ផ្នែក​មួយ ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ​ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​គូសបញ្ជាក់ថា ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បាន​ក្លាយជា​ផ្នែក​មួយ ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​បាននិង​កំពុង​ក្លាយជា​ច​លករ​ក្នុង​ការ​ផ្តល់​ផលប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន​កម្ពុជា​ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ៥​ឆ្នាំ ២០២០-២០២៤ នៃ​ដំណើរការ​ឆ្ពោះទៅ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល និង​លើក​ទិស​ដៅ​ការងារ​បន្ត​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នា​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ថា បច្ចេកវិទ្យា​ឌី​ជី​ថ​ល បាន​ក្លាយជា​ផ្នែក​មួយ ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​បាន​នឹង​កំពុង​ក្លាយជា​ច​លករ​ក្នុង​ការ​ផ្តល់​ផលប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន​ ។

សម្តេច​បវរ​ធិ​បតី ​បាន​លើក​ឡើង​សកម្មភាព​ប្រចាំ​ង​រួម​មាន ​៖ ១.ជួយ​ប្រជាពលរដ្ឋ​អាច ធ្វើការ​ទំនាក់​ទំនាក់​បាន​លឿន និង​តម្លៃ​ទាប និង​២.ចំពោះ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម គឺ​តាម​រយៈ​ការ​បង្កើត​ធុរកិច្ច​អន​ឡាញ ទាំង​ផលិតករ និង​សេវា​បំពេញបន្ថែម ឧទាហរណ៍ សេវា​ដឹក​ជញ្ជូន និង​សេវា​ផ្សេង​ៗ ​។

សម្តេច​បវរ​ធិ​បតី​ នាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​ថា សម័យកាល​មុន មនុស្ស​ភាគច្រើន​ ពឹង​លើ​តែ​កុំព្យូទ័រ តែ​បច្ចុប្បន្ន​យើង​ពឹងផ្អែក​មួយ​ផ្នែក​ធំ​លើ​ទូរសព្ទ​ដៃ ឬ​សម្ភារៈ​អេ​ឡិច​ត្រូ​និច​ចល័ត​។ ការ​ប្រែប្រួល​នេះ គឺ​ដែល​អាច​កើតឡើង និង​មានការ​រីក​ចម្រើន​ដូច​សព្វ ថ្ងៃ​អាស្រ័យ លើ​កត្តា២ គឺ​៖ ១. លទ្ធភាព និង​ជីវភាព​របស់​ប្រជាជន និង ២. វិសាលភាព ​នៃការ​គ្រប​ដ​ណ្តប់​នៃ​សេវា​។ សមិទ្ធផល​នេះ គឺ​មិនកើត​ឡើង​ដោយ​ភាព​ចៃដ​ន្យ​នោះ​ទេ គឺ​កើ​ត​ឡើ​ង​ដោយមានការ​ដាក់​ចេញ ​នូវ​ចក្ខុវិស័យ គោ​លន​យោ​យ​បាយ​ច្បាស់លាស់ ព្រមទាំង​ការ​ដាក់​ចេញ ​នូវ​ផែនការមេ និង​ផែនការ​អនុវត្ត​របស់​រាជរដ្ឋាភិបាល​ ក្នុង​រយៈពេល​ជាង​ពីរ​ទស្ស​វត្ស​កន្លង​មកនេះ និង​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ទៅ​ថ្ងៃ​ខាង​មុខ​បន្ត​ទៀត​ ។

មុន​នឹង​បញ្ចប់ សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ​បាន​ដាក់​ចេញ​អនុសាសន៍​ គន្លឹះ​ចំនួន ១១ ដល់​ក្រសួង​ប្រៃស​ណី​យ៍ និង​ទូរគមនាគមន៍ ​ក្នុង​ការ​ទទួល និង​អនុវត្ត ​ដូច​ជា ​៖
១. ​ពង្រឹង​អភិបាលកិច្ច​ក្នុង​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល អភិវឌ្ឍ​សមត្ថភាព ស្ថាប័ន និង​ពង្រឹងសមត្ថភាព​មន្ត្រីរាជការ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម ។
២. ព​ន្លឿ​ន​ការ​រៀបចំសេចក្តី​ព្រាង​គោលនយោបាយ ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុទ្ធ និង​គោលការណ៍​ណែនាំ​ពាក់ព័ន្ធ​។
៣. បន្ត​ពង្រឹង គុណភាព​សេវា​ប្រៃសណីយ៍ លើកកម្ពស់​ទំនុកចិត្ត​សេវា​ប្រៃសណីយ៍ និង​ការ​អភិវឌ្ឍ​ប្រៃស​ណី​យ៍ ​។
​៤. ត្រូវ​យកចិត្តទុកដាក់​ពង្រឹងគុណភាព​សេវា ពង្រីក​វិសាលភាព​ នៃ​សេវា​ទូរស័ព្ទ និង​អ៊ិ​ន​ធើ​ណែ​ត​។
៥. បន្ត​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង ការ​អភិវឌ្ឍ ការ​ស្រាវជ្រាវ និង​នវានុវត្តន៍​លើ​វិស័យ​បច្ចេកវិទ្យា ឌី​ជី​ថ​ល ជា​ពិសេស​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ឈានមុខ​ថ្មី​ៗ​។
៦. ត្រូវ​បន្ត​អភិវឌ្ឍ​ធនធានមនុស្ស​ឌី​ជី​ថ​ល តាម​រយៈ​កម្មវិធី​អក្ខរកម្ម​ឌី​ជី​ថ​ល កម្មវិធី​អប់រំ​ឌី​ជី​ថល​ កម្រិតឧត្តម​សិក្សា កម្មវិធី​បណ្តុះបណ្តាល​ពង្រឹង​ជំនាញ​ឌី​ជី​ថ​ល​ក្នុង​ចំណោម​មន្ត្រីរាជការ និង​កម្មវិធី​ភាព​ជា​អ្នកដឹកនាំ​ឌី​ជី​ថ​ល​។
៧. ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រៀបចំ​ធនធាន មនុស្ស​ឌី​ជី​ថ​ល សម្រាប់​គាំទ្រ​ដល់​ដំណើរការ​នៃ​ការ​ធ្វើ​បរិវត្ត​កម្ម ឌី​ជី​ថ​ល​ផ្ទៃក្នុង និង​ការ​ផ្តល់​សេវា​សាធារណៈ​ឌី​ជី​ថ​ល​ដល់​វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​។
៨. ត្រូវ​យកចិត្តទុកដាក់​គិតគូ​អំពី​អភិបាលកិច្ច និង​ការ​គ្រប់គ្រង​ទិន្នន័យ​, ការ​រៀបចំ​និម្មាបនកម្ម រដ្ឋាភិបាល ការ​ធ្វើ​អន្តរ​ប្រតិបត្តិការ ការ​ធ្វើ​កូដ​នី​យ​កម្មនិន្ន​ន័យ និង​ការ​រក្សា​ទុក​ទិន្នន័យ​នៅ​ក្រសួង ស្ថាប័ន​សា​ម៉ី ។​
៩. ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​នីតិបុគ្គល​សាធារណៈ ដើម្បី​ឱ្យ​ប្រើប្រាស់​ថ្នាល និង​កម្មវិធី​រដ្ឋាភិបាល​ឌី​ជី​ថ​ល​។
១០. ត្រូវ​ផ្តល់​កិច្ចសហការ និង​ជំនួយ​បច្ចេកទេស​ផ្នែក​សន្តិ សុខ​សាយ​ប័​រ​ដល់ ក្រសួង ស្ថាប័ន ដើម្បី​ការពារ​ថ្នាល និង​កម្មវិធី​ឌី​ជី​ថ​ល​។
១១. លើកទឹកចិត្ត​ឱ្យ សហ​ប្រធាន​ក្រុមការងារ​ផ្នែក​សេដ្ឋកិច្ច សង្គម​ឌី​ជី​ថ​ល និង​ទូរគមនាគមន៍ នៃ​វេទិកា​រាជរ​ដ្ឋា​ភិ​បា ល​-​ផ្នែក​ឯកជន បន្ត​ពិភាក្សា​លើ​សំណូមពរ និង​បញ្ហា​ប្រឈម ព្រមទាំង​ចូលរួម​ជំរុញ និង​ទាក់ ទាញ​ធុរកិច្ច និង​ការ​វិនិយោគ​បន្ថែម​ក្នុង​វិស័យ​ឌី​ជី​ថ​ល ដើម្បី​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​បន្ថែម ទៀត សម្រាប់​សង្គម និង​សេដ្ឋកិច្ចជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ