ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​ម្នាក់​របួសធ្ងន់ ខណៈ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នាបុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ពេញទំហឹង

13 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ នាង​កម្មការិនី​ម្នាក់​ បាន​របួស​ធ្ងន់ធ្ងរ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ចរាចរ​ ដោយជិះសសៀរ​ៗ ​អែប​ទ្រូងផ្លូវ ខណៈនោះ ​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត…

រាជធានីភ្នំពេញ ​៖ នាង​កម្មការិនី​ម្នាក់​ បាន​របួស​ធ្ងន់ធ្ងរ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ចរាចរ​ ដោយជិះសសៀរ​ៗ ​អែប​ទ្រូងផ្លូវ ខណៈនោះ ​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត បើកបរ​ដោយ​បុរស​ម្នាក់​ ទៅ​ដល់​បាន​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​រង​ការ​ខូចខាត​ទាំង​២​គ្រឿង ហើយ​បុរស​អ្នក​ជិះ​ម្ខាង​ទៀត ​រង​របួសស្រាល ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​ខ្លោងទ្វារវត្ត​ព្រៃ​ស្ពី ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នកដំណើរ​តាម​ផ្លូវ​ខាងលើ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នាង​កម្មការិនី​រង​គ្រោះ​ បាន​ជិះ​ម៉ូតូ​១​គ្រឿង ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ​ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​1DG-3894 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង សសៀរ​ៗ​អែប​ទ្រូងផ្លូវ ​ប្រុង​ឆ្លង​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​ចរាចរ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ​ក៏​បាន​បុក​ពេញទំហឹង​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1IU-8356 ដែល​ជិះ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅពី​ត្បូង​ទៅ​ជើង ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បណ្ដាល​ឲ្យ​កម្មការិនី​រូប​នោះ​ រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ រីឯ​បុរស​អ្នក​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ របួសស្រាល ។
ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ទាំង​សងខាង ហើយ​ក្រោយ​ពេល​កើតហេតុ​ កម្លាំងនគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​ បាន​ចុះ​ធ្វើការ​វាស់វែង​ និង​នាំ​យក​ទៅ​រក្សា​ទុក​ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ