ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ទេសចរណ៍​ឈ្មោះ ZHAO SHANG YI DUN ដឹក​ភ្ញៀវ​ទេ​ចរណ៍ ២៦៣​នាក់ ចូល​ទស្សនា​ក្រុងព្រះសីហនុ

16 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នា​វេលា​ម៉ោង​៨​និង​៥០​នាទី ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ នាវា​ទេសចរណ៍ ឈ្មោះ ZHAO…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​វេលា​ម៉ោង​៨​និង​៥០​នាទី ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ នាវា​ទេសចរណ៍ ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA ដែល​មាន​ប្រវែង​បណ្តោយ ២២៨.៣០ ម៉ែត្រ ប្រវែង​ទទឹង ២៨.៨០ ម៉ែត្រ ជម្រៅ ៦.៦៥ ម៉ែត្រ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព ក្នុង​គោលបំណង​មក​ទស្សនា ប្រទេស​កម្ពុជា រយៈពេល ១​ថ្ងៃ បន្ទាប់​ពី​ចេញដំណើរ​មក​ពី​ប្រទេស​ថៃ ។

នាវា​ទេសចរណ៍​នេះ មាន​នាវិក​សរុប​ចំនួន ៣៥០​នាក់ (​ស្រី ៩៩​នាក់​) មាន ០១​សញ្ជាតិ និង​មាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន ២៦៣ នាក់ (​ស្រី ១៤៣ នាក់​) មាន ២១ សញ្ជាតិ​។ ចំនួន​ស​ញ្ជា តិ​ដែល​មាន​ភ្ញៀវ​ច្រើន​ជាងគេ គឺ​ជប៉ុន (១៦៦ នាក់​) ហើយ​នាវា​ទេសចរណ៍​នេះ នឹង​ចាកចេញ​ទៅ​ប្រទេស​វៀតណាម នៅ​វេលា​ម៉ោង ២២:០០ នាទី នៅ​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ