ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរ ត្រូវសត្វ​ស្វា​ខាំ ខណៈអាជ្ញាធរជាតិអប្សរាស្នើឱ្យបញ្ឈប់ការផ្តល់ចំណី និងនៅឱ្យឆ្ងាយ

6 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៥នេះ បានស្នើឱ្យសាធារណ:ជន បញ្ឈប់ការផ្តល់ចំណី ជៀសវាងប៉ះពាល់…

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៥នេះ បានស្នើឱ្យសាធារណ:ជន បញ្ឈប់ការផ្តល់ចំណី ជៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វានៅក្នុងតំបន់រម្មណីយដ្ឋានអង្គរ បានផ្សព្វ ផ្សាយរយ:ពេលកន្លងទៅនេះ ចំនួនសត្វស្វានៅក្នុងតំបន់អង្គរមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ ហើយបច្ចុប្បន្ន តាមរយ: ការផ្តល់នៅចំណីជាប្រចាំ គឺក្រុមបុគ្គលិកមួយចំនួនតូចក្នុងគោលបំណងផលិតមាតិការឬក៍ផ្តល់ផលប្រយោជន៍ផ្ទាល់ខ្លួន បាន ផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក ដែលមានចរិតកាច ចេះដណ្តើមចំណីនិងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្សជាដើម។

ក្នុងគោលដៅដើម្បីស្វែងរកដំណោះ ស្រាយ ពាក់ពាន់និងករណីខាងលើនេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជិតស្និទ្ធជាមួយស្ថាប័នជំនាញ នានា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជារដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តសៀមរាបជា ដើម បានប្រជាពិភាក្សាគ្នាជាបន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់នានា នាពេលខាងមុខ មួយវិញទៀត នាពេលកន្លងមក ទាំងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជំនាញខាងលើ បានចេញជាសេចក្តីប្រកាសព័ត៌មាន អំពីបញ្ហានេះ អមដោយការអំពាវនាវជាសាធារណ: ស្នើសាធារណ:ជនទាំងអស់ មេតានៅឲ្យឆ្ងាយពីសត្វស្វា បញ្ឈប់​ការផ្តល់ចំណី ជៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ជាដើម។

គួរបញ្ជាក់ផងដែរ អាជ្ញាធរជាតិអប្សរា សស្នើសាធារណ:ជន ភ្ញៀវទេសចរជាតិ. អន្តរជាតិ មគ្គុទ្ទេសក៍ ទេសចរណ៍ និងប្រតិបត្តិការវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់ មេតាជួយផ្សព្វ ផ្សាយនូវខ្លឹមសារនេះក៍ដូចជាណែនាំ និងបញ្ឈប់នូវសកម្មភាពណាមួយដែលអាចនាំមកនូវបញ្ហាបង្កឡើងដោយសត្វស្វាជាយថាហេតុ។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា និងបន្តកិច្ចសហការជាមួយផ្នែកជំនាញពាក់ព័ន្ធក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីស្វែងរកដំណោះស្រាយសមរម្យ ក្នុងកាបញ្ជៀសនូវបញ្ហាផ្សេងៗក្នុងឧទ្យានអង្គរដែលបង្កឡើងដោយសត្វស្វា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ