ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ កម្ពុជា​បណ្ដេញ​ជនជាតិ​វៀតណាម​ខុសច្បាប់ ២៤​នាក់ ទៅ​ស្រុក​កំណើត​វិញ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនជាតិ​វៀតណាម សរុប​ចំនួន ២៤​នាក់ (​ស្រី​២​នាក់​) ករណី​លួច​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន តាម​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ព្រែក​ចាក ខេត្តកំពត ។

ជនជាតិ​វៀតណាម ទាំង​២៤​នាក់ ក្នុង​នោះ​ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចំនួន ៦​នាក់​, ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពត​ចំនួន ៤​នាក់ និង​ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ចំនួន ១៤​នាក់ (​ស្រី​២​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ