ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណភាព​ខ្យល់​នៅ​កម្ពុជា ចាប់ពី​ម៉ោង​៦​ព្រឹក ដល់​៦​ល្ងាច​ថ្ងៃ​ទី​៥ កុម្ភៈ​នេះ​គឺ “​ល្អ​ណាស់​”

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សេចក្ដីជូនដំណឹង​របស់​ក្រសួងបរិស្ថាន អំពី​ស្ថានភាព​គុណភាព​ខ្យល់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង…

រាជធានី​ភ្នំពេញ ៖ សេចក្ដីជូនដំណឹង​របស់​ក្រសួងបរិស្ថាន អំពី​ស្ថានភាព​គុណភាព​ខ្យល់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ចាប់ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច ដែល​មាន​កំហាប់​ភាគល្អិត​និចល​គិត​ជា​មធ្យម​ស្មើនឹង ២៣.៩៩ µg/m3 ធៀប​នឹង​ស្តង់ដា ៥០ ug/m3 និង​គិត​ជាស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ (Air Quality Index) គឺ “​ល្អ​ណាស់​” ។

ពណ៌​ខៀវ ៖ គុណភាព​ខ្យល់​ល្អ​ណាស់​មាន​ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្ត​កែប ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្ត​មណ្ឌល​គី​រី ខេត្តព្រះវិហារ ខេត្តតាកែវ និង​ខេត្ត​ត្បូងឃ្មុំ ។

ពណ៌​បៃតង ៖ គុណភាព​ខ្យល់​ល្អ​មាន ខេត្តកណ្តាល ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​ប៉ៃលិន ។

ពណ៌​លឿង ៖ ខេត្តកោះកុង និង​ខេត្តពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ