ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់​វិន័យដោយ​កោរ​.​ស​.​ក់លើ​ក្រុម​​ទំ.នើ.ង.​១៤​នាក់​​ដែល​បង្ហោះ​​ម៉ូតូដ៏គគ្លើន​

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើការ​ល្បាត​ដើម្បី​បង្ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ។ ជា​លទ្ធផល​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន​១៥​នាក់…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើការ​ល្បាត​ដើម្បី​បង្ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ។

ជា​លទ្ធផល​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន​១៥​នាក់ (​ស្រី​១​នាក់​) ដែល​ធ្វើ​សកម្មភាព​ជា​ក្រុម បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ក្មេង​ទំនើង​ទាំងនេះ ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​អប់រំ ក្នុង​នោះ ក្មេង​ទំនើង​១៤​នាក់ ត្រូវ​ដាក់​វិន័យ​រដ្ឋបាល ដោយ​កោរសក់​ហាត់​កីឡា លើក​ម៉ូតូ​ដើរ​ក្នុង​ទីបញ្ជាការ​ដោយ​ស្រែ​កថា «​ខ្ញុំ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ កុំ​យកតម្រាប់​តាម​ខ្ញុំ ពី​ពេល​នេះ​ទៅ ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ហើយ​» ព្រមទាំង​ដកហូត​ម៉ូតូ​០៧​គ្រឿង រក្សា​ទុក​០៣​ខែ​ផង​ដែរ ។

សូម​រំលឹក​ផង​ដែរ​ថា កន្លង​មក សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង ដោយ​ត្រូវ​អនុវត្ត​គ្រប់​វិធានការ​ឲ្យ​បាន​តឹង​រឹង​បំផុត​ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយឡែក ចំពោះ​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​នៅ​តាម​ដងផ្លូវ​សាធារណៈ ត្រូវ​ឃាត់​ម៉ូតូ​រក្សារ​ទុក​រយៈពេល​បី​ខែ​ចំពោះ​ការ​ប្រព្រឹត្ត​លើក​ទី​មួយ និង​ប្រាំមួយ​ខែ​ប្រសិនបើ​មិន​រាងចាល នៅ​តែ​ប្រព្រឹត្ត​លើក​ទី​ពីរ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ