ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ កាត់ស្លាកប៉ាណូ និងរុះរើសំណង់បំពានលើចិញ្ចើមផ្លូវ និងផ្លូវសាធា រណៈ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប៉ាង លីដា អភិបាលរងទទួលការងារ សណ្តាប់ធ្នាប់ បរិស្ថាន និង អនាម័យសង្គមនៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ…

រាជធានី​ភ្នំពេញ ៖ លោក ប៉ាង លីដា អភិបាលរងទទួលការងារ សណ្តាប់ធ្នាប់ បរិស្ថាន និង អនាម័យសង្គមនៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយមហាវិថីចោមចៅ(ផ្លូវវ៉េងស្រេង) ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់ចោមចៅទី២ នាវេលាព្រឹកថ្ងៃទី៤ ខែ មករា ឆ្នាំ ២០២៥ ។ ក្នុងនោះបានចាត់វិធានការកាត់ស្លាកប៉ាណូ និងវាយរុះរើសំណង់ ដែលបានសង់រំលោភបំពានលើចិញ្ចើមផ្លូវនិងផ្លូវសាធារណៈចេញ ដើម្បីឲ្យដងផ្លូវ មានសណ្តាប់ធ្នាប់សោភ័ណ្ឌភាពរបៀបរៀបរយ ទុកចិញ្ចើមផ្លូវសម្រាប់អ្នកដំណើរថ្មើរជើងជាពិសេសក្រុមកម្មករ កម្មការិនីដើរទៅធ្វើការរោងចក្រ ។

លោកអភិបាលរងខណ្ឌប៉ាង លីដា បានប្រាប់អ្នកសារព័ត៌មានថា ដោយមានការយកចិត្តទុកដាក់ ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ លើបញ្ហាសំណង់បំពានចិញ្ចើមផ្លូវសាធារណៈនោះ លោកអភិបាលខណ្ឌបានចាត់ឲ្យលោក ដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ និងភូមិចុះរៀបចំសណ្តាប់ធ្នាប់ ។ ក្នុងនោះបានណែនាំដល់អ្នករស់នៅតាមដងផ្លូវមិនថាមន្រ្តីរាជការ ឬ ប្រជាពលរដ្ឋនោះទេ មិនឲ្យដាក់តាំងរបស់របរ លក់ដូរ ឬ សង់សំណង់ផ្សេងៗបំពានលើចិញ្ចើមផ្លូវសាធារណៈបន្តទៀតនោះទេ។

លោកប៉ាង លីដា បានប្រាប់ឲ្យដឹងបន្តថា ទន្ទឹមនិងនេះកម្លាំងរបស់លោក៏បានអនុវត្តន៍វិធានការរដ្ឋបាល កាត់ស្លាកប៉ាណូ និងវាយរុះរើសំណង់ផ្សេងៗដែលសាងសង់ បំលោភបំពានមកលើផ្លូវ ដើម្បីឲ្យផ្លូវមានសោភ័ណភាពល្អ បញ្ចៀសការកកស្ទះចរាចរណ៍ ទុកចិញ្ចើមផ្លូវសម្រាប់ឲ្យអ្នកដំណើរថ្មើរជើងជាពិសេសកម្មករ កម្មការនីដើរទៅធ្វើការប្រកបដោយសុវត្ថិភាព ។

ដោយឡែកនៅព្រឹកនោះខណៈម្ចាស់ទីតាំងខ្លះមិនចូលរួមសហការ ក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានរុះរើស្លាកប៉ាណូ និង លើកយកផើងផ្កា ព្រមទាំងសម្ភារៈផ្សេងៗ ដែលដាក់តាំងលើចិញ្ចើមផ្លូវ រីឯម្ចាស់ទីតាំងមួយចំនួនទៀត បានយល់ព្រមរុះរើដោយខ្លួនឯង និងមិនបន្តដាក់តាំងរបស់របរលក់ លើចិញ្ចើមផ្លូវបន្តទៀតនោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ