ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ត្រេកអរ ​ខណៈ​ឃើញ​ដំណើរការ​ជួស​ជុល​ផ្លូវ​បញ្ចៀសពី​​ហានិភ័យ​ជា​ច្រើន

9 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​ប៉ែក​ខាងលិច​ តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​ តែងតែ​ទ​ន្ទឹ​ង​​រង់ចាំ​ការ​សង្គ្រោះខ្សែ​ផ្លូវ​ដែល​រង​ការ​ខូចខាត​យ៉ាងដំណំ​ពី​ជង្ហុក​សំបុកមាន់​ និង​ដី​ហុយ​បង្ក​ហានិ​ភ័យ​ក្នុង​ការ​ធ្វើ​ដំណើរ ​និង​បញ្ហា​សុខភាព​ប្រចាំ​ថ្ងៃ ពេល​នេះ​កំពុង​ញញឹមញញែម​ក្នុង​ក្តី​រីករាយ​ ។ ​កន្លង​មក…

ខេត្តស្ទឹងត្រែង​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​ប៉ែក​ខាងលិច​ តាម​បណ្ដោយ​ដង​ទន្លេមេគង្គ​ តែងតែ​ទ​ន្ទឹ​ង​​រង់ចាំ​ការ​សង្គ្រោះខ្សែ​ផ្លូវ​ដែល​រង​ការ​ខូចខាត​យ៉ាងដំណំ​ពី​ជង្ហុក​សំបុកមាន់​ និង​ដី​ហុយ​បង្ក​ហានិ​ភ័យ​ក្នុង​ការ​ធ្វើ​ដំណើរ ​និង​បញ្ហា​សុខភាព​ប្រចាំ​ថ្ងៃ ពេល​នេះ​កំពុង​ញញឹមញញែម​ក្នុង​ក្តី​រីករាយ​ ។

​កន្លង​មក ​បើ​គិត​ពី​បែក​ខាងលិច​ទន្លេមេគង្គ​ ចាប់ពី​ភូមិ​អូរ​រី​រហូត​ទៅ​ដល់​ស្ពាន​អូរ​រុន​ឃុំ​កាំ​ង​ចាម​ស្រុក​ថា​ឡា​បរិវ៉ា​ត់ ​ចម្ងាយ​ប្រមាណ​​​២០​គីឡូម៉ែត្រ​បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ដោយ​ជង្ហុ​ក ​។

​លោក ព្រំ ភឿន អាយុ​៧២​ឆ្នាំ​ រស់នៅ​ភូមិ​ពងទឹក ឃុំ​អូរ​រី ស្រុក​ថា​ឡា​បរិវ៉ា​ត់​បាន​រៀបរាប់​ថា ផ្លូវ​មួយ​ខ្សែ​នេះ​បាន​រង​ការ​ខូចខាត​ចាប់ពី​វស្សា​​មុន​ ដោយសារ​តែ​រថយន្ត​ធុន​ធំ​បើកបរ​ឆ្លងកាត់​ទៅ​ដឹក​ដំឡូង​នៅ​ឃុំ​កាំ​ង​ចាម​ ។​

លោកបន្ត​ថា ​ក្រោយ​ពី​បង្ក​ឱ្យ​បាក់​ស្ពាន​កន្លងមក​ រថយន្ត​ធុន​ធំ​ទាំងនោះ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​សេរី​ទៀត​ទេ ។ លោក តែ​ន នឿ​ន ជា​អ្នក​ប្រើប្រាស់ផ្លូវ​ខាងលើ​បាន​លើក​ឡើង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​វា​ពិតជា​ផ្ដល់​ការ​លំបាក​ពិតប្រាកដ​មែន ដោយសារ​ជង្ហុក​ស្ទើ​គ្រប់កន្លែង​គេច​សឹង​មិន​ផុត​ថែម​ទាំង​ហុយ​ដី​យ៉ាង​សំពោង​ទៀត តែ​ក៏​មាន​កន្លែងខ្លះ​ម្ចាស់ផ្ទះ​នៅ​តាម​ដងផ្លូវ​ចាញ់​ទឹកគ្របដណ្តប់​ការ​ហុយ​ដី​នោះ​ដែរ ។

​ឯ​អ្នក​ភូមិ​រស់នៅ​ឃុំ​កាំ​ង​ចាម​ក៏​បានលើក​ឡើង​ដែរ​ថា ​ផ្លូវ​ចម្ងាយ​ប្រហែល២០​គីឡូម៉ែត្រ​នេះ បាន​រង​ការ​ខូចខាតយូ​ហើយ​ដែរ ហើយ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ធុន​តូច​ឬ​ម៉ូតូ​ត្រូវ​ចំណាយពេលវេលា​ចាប់ពី​ជាង​៤០​នាទី​។​

ពេលទៅ​ចូលរួម​កម្មវិធី​មង្គលការ​ឬ​ឡើងផ្ទះ នៅ​ឯ​ខេត្ត​ពេល​ត្រឡប់​មក​វិញ​ក៏​ប្រឈម​នឹង​ហានិភ័យ​ច្រើន​ដែរ​។ ម្យ៉ាងទៀត​ ពេល​តុបតែង​ខ្លួនប្រាណ​ទៅ​ចូលរួម​កម្មវិធី​ម្តង​ៗ រក​ស្លៀកពាក់​ស្អាតបាត​មិនឃើញ​ទេ ដោយសារ​តែ​ដី​ហុយ​។ ​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ដ​ង្ហើ​យ​ និង​សំណូមពរ​ទៅ​ដល់​អង្គភាព​ពាក់ព័ន្ធ​ជួយ​ជួសជុល​ផ្លូវ​នោះ​ឆាប់​ៗ ​ដើម្បីងាយស្រួល​ធ្វើ​ដំណើរ​ និង​បញ្ចៀសដី​ហុយ​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។​

បច្ចុប្បន្ន​កុំ​ថា​ឡើយ​ដឹក​ក​សិ​ផល​ត្រូវ​ចំណាយពេល​យូ​សូ​ម្បី​ធ្វើ​ដំណើរ​ធម្មតា​ក៏​លំបាក​ណាស់​ដែរ​។​អ្នកគ្រប់គ្រង​ភារកិច្ច​ដំណើរការ​គ្រឿងចក្រ​បាន​ឲ្យ​ដឹង​ថា ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក​អភិបាលខេត្ត​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ក៏​បាន​នាំចូល​គ្រឿងចក្រ​ ដើម្បី​ជួសជុល​ផ្លូវ​ដែល​រង​ការ​ខូចខាត​នោះ​ឡើង​វិញ​ក្នុង​កាតព្វ​កិច្ច​ថែទាំ​។

បន្ទាប់​ពី​បានឃើញ​គ្រឿងចក្រ​ដំណើរការ​ឈូស​ឆាយ​ចាក់​ដី​កិន​បង្ហាប់​បាញ់​ទឹក ។​ ប្រជាពលរដ្ឋ​ម្នាក់​ៗ​បាន​រីករាយ​ត្រេក​អរសាទរ​ចំពោះ​ការ​យកចិត្តទុកដាក់​អំពី​ថ្នាក់ដឹកនាំ​ដែល​មិន​ព្រងើយកន្តើយ​ចំពោះ​កង្វល់​របស់​ប្រជាពលរដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ