ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចូល​ឆ្នាំ​ថ្មី​ភ្លាម លាភ​ជ័យ​ហូរ​ចូល​ពិត​ៗ គូ​ស្វាមីភរិយា​ថ្មី​នៅខេត្តបាត់ដំបង ឈ្នះ​បាន​អាំង​ប៉ាវ​ធំរថយន្ត​បក​កេះ​ថ្មី ពី​ស្រា​បៀរ​ កម្ពុជា

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ លាភ​ធំ​ពិត​ៗ​ហូរ​ចូល​ដល់​គេហដ្ឋាន​ថ្មី​ ! គូ​ស្វាមីភរិយា​មហា​សំណាង​មួយគូ បាន​ឈ្នះ​រង្វាន់​ធំ រថយន្ត Ford Ranger សេរី​ទំនើប​ថ្មី​បក​កេស​ពី​ស្រា​បៀរ​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ លាភ​ធំ​ពិត​ៗ​ហូរ​ចូល​ដល់​គេហដ្ឋាន​ថ្មី​ ! គូ​ស្វាមីភរិយា​មហា​សំណាង​មួយគូ បាន​ឈ្នះ​រង្វាន់​ធំ រថយន្ត Ford Ranger សេរី​ទំនើប​ថ្មី​បក​កេស​ពី​ស្រា​បៀរ​កម្ពុជា ក្នុង «​កម្មវិធី​ចាប់​រង្វាន់​កញ្ចប់​អាពាហ៍ពិពាហ៍​ពី​ស្រា​បៀរ កម្ពុជា​» ​។

ក្នុង​ឱកាស​អបអរសាទរ​គូ​ស្វាមីភរិយា​ថ្មី និង​ជា​កាដូ​ចំណងដៃ​ជូន​ដល់​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​កម្ពុជា យក​ទៅ​ជួបជុំ​ក្នុង​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​នោះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​រៀបចំ «​កម្មវិធី​ចាប់​រង្វាន់​កញ្ចប់​អាពាហ៍ពិពាហ៍​ពី​ស្រា​បៀរ​កម្ពុជា លើក​ទី ១» ក្នុង​ឆ្នាំ​ថ្មី ២០២៥ នា​ថ្ងៃ​ទី ២៥ ខែមករា​កន្លង​ទៅ ដោយ​រក​ឃើញ​គូ​ស្វាមីភរិយា​ជា​ម្ចាស់​រង្វាន់ ទូរស័ព្ទ Samsung Galaxy Z Flip 6 ចំនួន ៥០ រង្វាន់ និង​រង្វាន់​ទឹកប្រាក់​សុទ្ធ ១០០០ ដុល្លារ​ចំនួន ៥០ រង្វាន់ ​។ កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៀត ស្រា​បៀរ កម្ពុជា បាន​រក​ឃើញ​ម្ចាស់​អាំង​ប៉ាវ​ធំ​ក្នុង​ជុំ​ទី ១ ដោយ​រង្វាន់​រថយន្ត Ford Ranger សេរី​ថ្មី​បក​កេះ បាន​ទៅ​លើ​កូនកំលោះ​ឈ្មោះ ជា សុ​ម៉ា​ត្រ និង កូនក្រមុំ​ឈ្មោះ ឆៃ​យ៉ា កក្កដា មក​ពី​ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​ ។

ការ​ចាប់​រង្វាន់​ចំណងអាពាហ៍ពិពាហ៍​របស់ «​កម្មវិធី​ចាប់​រង្វាន់​កញ្ចប់​អាពាហ៍ពិពាហ៍​ពី​ស្រា​បៀរ​កម្ពុជា​» នេះ នឹង​ប្រព្រឹត្ត​ទៅ​ជា​រៀង​រាល់ មួយ​ខែ​ម្តង ដោយ​រង្វាន់​សរុប​មាន រថយន្ត Ford Ranger ចំនួន ៦ រង្វាន់​, ប្រាក់សុទ្ធ ១០០០ ដុល្លារ ចំនួន ៣០០ រង្វាន់​, និង រង្វាន់​ទូរស័ព្ទ Samsung Galaxy Z Flip 6 ដែល​មាន​តម្លៃ​ជាង ១០០០ ដុល្លារ ចំនួន ៣០០ រង្វាន់​។ គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​នេះ​សម្រាប់​តែ​គូ​ស្វាមីភរិយា​ថ្មី ដែល​បាន​ជាវ​ស្រា​បៀរ កម្ពុជា យក​ទៅ​ប្រើប្រាស់​ក្នុង​ពិធី​មង្គលការ​តែ​ប៉ុណ្ណោះ ដោយឡែក សម្រាប់​កម្មវិធី​ផ្សេង​ៗ​ដូច​ជា កម្មវិធី​ឡើងផ្ទះ កម្មវិធី​ខួបកំណើត​ជាដើម យើង​សូម​រក្សា​សិទ្ធ​មិន​រាប់​បញ្ចូល​ក្នុង​កម្មវិធី​នេះ​ទេ ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​រោងចក្រ​ធំ​បង្អស់​ក្នុងស្រុក អាច​ផលិត​បាន​ស្រា​បៀរ​គ្រប់​ប្រភេទ​ដូច​ជា CAMBODIA PREMUIM BEER, CAMBODIA LITE, CAMBODIA SUPREME, ជា​ពិសេស ប្រភេទ​ស្រា​បៀរ​ផលិត​ថ្មី​ដោយ​ស្នាដៃ​អ្នកជំនាញ​កូន​ខ្មែរ CAMBODIA MASTERCRAFT BEER, រួម​ផ្សំ​នឹង​ប្រភេទ​ដប​រចនា​ក្បាច់​ខ្មែរ ពោរពេញ​ដោយ​ប្រណិត​ភាព សាម​សម​បំផុត គ្រប់​កម្មវិធី​ជួបជុំ​ ។ សូមពិសាដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ