ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​ទី​១ រដ្ឋសភា​ប្រទេស​ហុង​គ្រី នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​ រយៈពេល​៥​ថ្ងៃ

21 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋសភា​កម្ពុជា ​លោក​ជំទាវ​ អនុប្រធាន​ទី​១ រដ្ឋសភា នៃ​ប្រទេស​ហុង​គ្រី នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ហុង​គ្រី អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ ​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋសភា​កម្ពុជា ​លោក​ជំទាវ​ អនុប្រធាន​ទី​១ រដ្ឋសភា នៃ​ប្រទេស​ហុង​គ្រី នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ហុង​គ្រី អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ នៅ​កម្ពុជា ​រយៈពេល​៥ថ្ងៃ ​។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​របស់លោក​ជំទាវ ម៉ា​តា ម៉ា​ត្រៃ អនុប្រធាន​រដ្ឋសភា​ នៃ​ប្រទេស​ហុង​គ្រី នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៥ របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​លើក​ឡើង​ថា តប​តាម​ការអញ្ជើញ​របស់​រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ជំទាវ ម៉ា​តា ម៉ា​ត្រៃ (Marta Matrai) អនុប្រធាន​ទី​១ រដ្ឋសភា នៃ​ប្រទេស​ហុង​គ្រី នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ហុង​គ្រី អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង មិត្តភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ដើម្បី​ពង្រឹងពង្រីក​កិច្ច​សហ ប្រតិបត្តិការ​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ និង​ស៊ីជម្រៅ​បន្ថែម​ទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ​។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ជំទាវ ម៉ា​តា ម៉ា​ត្រៃ និង​គណៈប្រតិភូ មាន​គម្រោង អញ្ជើញ​ជួប​សម្តែង ការ​គួរសម​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួប​សម្តែង​ការ​គួរសម​ជាមួយ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​អញ្ជើញ​មាន​ជំនួប​ចរចា​ទ្វេភាគី​ជាមួយ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប អនុប្រធាន​ទី​១​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម សួ​ស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការ បរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន ​នៃ​រដ្ឋសភា​ផង​ដែរ ​។

ក្រៅពី​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយ​ថ្នាក់ដឹកនាំ​កំពូល ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​កម្ពុជា ហើយ​នោះ លោក​ជំទាវ ម៉ា​តា ម៉ា​ត្រៃ និង​គណៈប្រតិភូ ក៏​មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​នៅ​តាម​ទីតាំង​សំខាន់​ៗ​មួយ ចំនួន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប មាន​ដូច​ជា​ ៖ ទស្សនា​ព្រះ​បរមរាជវាំង ជិះទូក​តាម​ដង​ទន្លេមេគង្គ និង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទបុរាណ​នានា នៅ​ក្នុង​ខេត្ត សៀមរាប ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ