ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមក្មេងទំនើ.ងជិះម៉ូតូបំបុ.កនគរបាលរបួសធ្ងន់២នាក់ ដោយនគរបាលឃាត់ខ្លួនបានចំនួន៧នាក់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ទី​២ និង​ទី​៣ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើ​.​ង​១​ក្រុម ក្រោយ​ពេល​ក្រុម​នេះ​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា​បង្ក​ភាព​អនាធិបតេយ្យ កាលពី​១​ថ្ងៃមុន ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ទី​២ និង​ទី​៣ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើ​.​ង​១​ក្រុម ក្រោយ​ពេល​ក្រុម​នេះ​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា​បង្ក​ភាព​អនាធិបតេយ្យ កាលពី​១​ថ្ងៃមុន ។

ខណៈនោះ​ស្រាប់តែ​ក្រុម​ក្មេង​ទំនើ​.​ង​ខាងលើ​ជិះ​ម៉ូតូ​បំ​បុក​ម៉ូតូ​នគរបាល​បណ្ដាល​ឲ្យ​នគរបាល​២​នាក់​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ចំណែកឯ​ក្រុម​ក្មេង​ទំនើ​.​ង​ទាំងនោះ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​៧​នាក់ ក្នុង​នោះ​ក៏​មាន​ម្នាក់​រង​របួសធ្ងន់ ដោយសារ​ដួល​ម៉ូតូ​ពេល​បំ​បុក​នគរបាល​នោះ​ផង​ដែរ ។

ប្រ​តិ​បត្ត​ការ​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ជិត​វត្ត​គោក​បញ្ជាន់ ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា នគរបាល​រង​គ្រោះ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា ជា​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​ទី​១ ហើយ​ម្នាក់ គឺជា​នាយ​រង​ប៉ុស្តិ៍ និង​ម្នាក់​ទៀត​ជា​មន្ត្រី ។

ដោយឡែក​ក្រុម​ក្មេង​ទំនើ​.​ង​ក៏​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដែរ ។ សមត្ថកិច្ច​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៥ ក្រុម​ក្មេង​ទំនើ​.​ង​ខាងលើ​បាន​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា បង្ក​ភាព​អនាធិបតេយ្យ (​ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ថា វា​.​យ​តប់​គ្នា​នៅ​ទីតាំង​មួយ​ណា​ទ​) បន្ទាប់​មក​បាន​រត់គេច​ខ្លួន​បាត់​អស់ ។

លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ ក្រោយ​ពី​ការ​ស្រាវជ្រាវ​កំណត់​បាន​មុខសញ្ញា​ច្បាស់​ហើយ នគរបាល​ខាងលើ​ក៏​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប ស្រាប់តែ​ក្រុម​ក្មេង​ទំនើ​.​ង​ខាងលើ​ជិះ​ម៉ូតូ​បំ​បុក​ម៉ូតូ​នគរបាល បណ្ដាល​ឲ្យ​រង​របួសធ្ងន់​២​នាក់​តែ​ម្ដង ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយឡែក​ក្រុម​ក្មេង​ទំនើ​.​ង​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់ ហើយ​ក្នុង​នោះ​ក៏​មាន​ម្នាក់​រង​របួសធ្ងន់​ផង​ដែរ ដោយសារ​តែ​ជិះ​ម៉ូតូ​បំ​បុក​ម៉ូតូ​នគរបាល ហើយ​ក្រោយ​ពេល​កើតហេតុ នគរបាល​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ភ្លាម​ៗ ។

បន្ទាប់​មក​នគរបាល​បាន​បញ្ជូន​ក្មេង​ទំនើ​.​ង​ដែល​ត្រូវ​ឃាត់ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​បញ្ជូន​បក្សពួក​ម្នាក់​ដែល​រង​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ