រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលធ្លាប់សុំទោសសមត្ថកិច្ចជាសាធារណៈ បន្ទាប់ពីចង្អលមុខនិងជេរប្រមាថមកលើសមត្ថកិច្ចត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពដុតបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ។
ការឃាត់ខ្លួនបុរសរូបនោះធ្វើឡើងកាលពីវេលាម៉ោង ៦និង ៣០នាទីព្រឹកថ្ងៃទី០២កុម្ភៈ ឆ្នាំ២០២៥ ។
តាមនគរបាលបានឲ្យដឹងថា បុរសដែលចង្អុលមុខសមត្ថកិច្ចនិងសុំទោសសមត្ថកិច្ចជាសាធារណៈ
ហើយបានដុតផ្ទះម្តាយក្មេកត្រូវបានសមត្ថកិច្ចខណ្ឌសែនឃាត់ខ្លូនចាត់ការតាមច្បាប់នៅថ្ងៃទី២កុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង៦និង៣០នាទីព្រឹក អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
ជនសង្ស័យរូបនោះបាន ដុតផ្ទះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សែនសុខ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន ។
ជនសង្សយ័ឈ្មោះ មី រស្មី បច្ចប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
គួរបញ្ជាក់ថាកាលពីយប់ថ្ងៃទី២៣ខែមករាឆ្នាំ២០២៥ បុរសរូបទោះបានអុកឡុកនិងប្រុងប្រើអំពើហិង្សាមកលើគ្រួសារនៅក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ខណៈនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ ហើយបុរសរូបនោះបានប្រេីប្រាស់កាយវិកា និងពាក្យសំដីមិនសមរម្យមកលេីសមត្ថកិច្ច។
លុះនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីក៏បាននាំខ្លួនបុរសរូបនោះមកស្នាក់ការប៉ុស្តិ៍ដោយបានធ្វេីការសុំទោសជាសាធារណៈហើយសមត្ថកិច្ចបានធ្វើការអប់រំនិងធ្វេីកិច្ចសន្យារួចឲ្យត្រឡប់ទៅផ្ទះវិញ ។ តែទង្វើនិងអំពើរបស់ខ្លួនបានបង្កហិង្សាដុតបំផ្លាញទ្រព្យសម្បត្តិក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់តែម្ដង៕
ចែករំលែកព័តមាននេះ