ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ខែមករា​ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ចំណូល​ជាង​៦​លាន​ដុល្លារ ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ ប្រាសាទ​កោះកែរ និង​កំពង់​ផែ​ចុង​ឃ្លៀ​ស

20 ម៉ោង មុន

ខេត្តសៀមរាប ៖ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញ​ពី​ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​បញ្ជាក់​ថា ក្នុង​ខែមករា…

ខេត្តសៀមរាប ៖ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញ​ពី​ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​បញ្ជាក់​ថា ក្នុង​ខែមករា ឆ្នាំ​២០២៥​នេះ កម្ពុជា​ទទួល​បាន​ចំណូល​ជាង​៦​លាន​ដុល្លារ ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​, ប្រាសាទ​កោះកែរ និង​កំពង់​ផែ​ចុង​ឃ្លៀ​ស ។

ក្នុង​ខែ​ដំបូង ឆ្នាំ​២០២៥​នេះ ភ្ញៀវ​ទេសចរ​បរទេស ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​ប្រាសាទ​កោះកែរ មាន​ចំនួន ១៤៦,១៤០​នាក់ កើន​២៦.៤៩% និង​ទទួល​បាន​ចំណូល ៦,៩០៣,៣៨០​ដុល្លារ​អា​មេ​រិ​ក កើនឡើង​២៥.៥៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា នៅ​ឆ្នាំ​២០២៤ ។

ខែ​ដំបូង ឆ្នាំ​២០២៥​នេះ រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​មូលនិធិ នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​កម្ពុជា បាន​ចំនួន​សរុប ២៩២,២៨០​ដុល្លារ​អា​មេ​រិ​ក ពី​ចំណែក នៃ​ការ​លក់​បណ្ណ ជូន​ភ្ញៀវ​ទេសចរ​បរទេស ចូល​ទស្សនា​រមណីយ​អង្គរ ដើម្បី​ជួយ​ក្នុង​មូលនិធិ សម្រាប់​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ