ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀ.ន ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ រឹបអូស​ថ្នាំ​ជិត​៥០​គីឡូក្រាម​ នៅភ្នំពេញ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក ប៊ុ​ន ប៉ា​ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក ប៊ុ​ន ប៉ា​ម៉ា​រី​លុ​ច អគ្គស្នងការ​រង​ទទួល​ដឹកនាំ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​សហការ​ដឹកនាំ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​, កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បាន​ករណី រក្សា​ទុក ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំ​ញៀន​ជិត​៥០​គីឡូក្រាម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣៖៣០​នាទី កម្លាំង​ការិយាល័យ​រដ្ឋបាល​-​សរុប (​ក​១) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ទោ នួន ចាន់ ដោយ​មានការ​ដឹកនាំ​ស​ម្រ​សម្រួល​ដោយ​លោក គឹ​ម ហុង​សាន​  ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​បង្ក្រាប​ការ​ណី រក្សា​ទុក ដឹក​ជញ្ជូន នៅ​គោលដៅ​ចំនួន​០២​គោលដៅ​ផ្សេង​គ្នា លទ្ធផល​ដូច​ខាងក្រោម ៖

គោលដៅ​ទី​១ ៖ នៅ​ក្បែរ​ខុន​ដូរ SKY 31 សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ ឈ្មោះ CHEN YAN CHENG ជា​ជនជាតិ​ចិន ភេទ​ប្រុស កើត​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​១៩៩៨ ដោយ​ចាប់​យក​គ្រឿងញៀន​១ ៖ ប្រភេទ​កេ​តា​មីន​  ៣​កញ្ចប់ (១​ធំ ២​ធំ​ល្មម​) ១​គីឡូក្រាម ២០៦​ក្រាម និង​២៖ អ៉ិ​ច​ស្តា​ស៉ី ១០​កញ្ចប់ ស្មើ​ទម្ងន់ ១៨៨.៦៩​ក្រាម ។

គោលដៅ​ទី​២ ៖ ឆែកឆេរ​នៅ​បន្ទប់​ខុន​ដូរ SKY31 បន្ទប់​លេខ ១៣០៦ ជាន់​ទី​១៣ ផ្លូវ​២៨៧ ក្រុម​៥០ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ លទ្ធផល​ចាប់​យក​វត្ថុ​តាង​ដូច​ខាងក្រោម ៖
១. ម្ស៉ៅ​កេ​តា​មីន​  ២​កញ្ជប់​ធំ ២​គីឡូក្រាម ៤៨៨​ក្រាម
២. មេ​តំ​ហ្វេ​តា​ម៉ី​ន (​គ្រាប់​) ចំនួន ៣១​កញ្ចប់​ធំ ស្មើ​ទម្ងន់ ៤០​គីឡូក្រាម ៥៦៦.១១​ក្រាម
៣. អ៉ិ​ច​ស្តា​ស៉ី ( F3 + ផ្លែ​ឈើ​)  ១៧២​កញ្ចប់ ស្មើ ៣​គីឡូក្រាម ៤១៤.៣៩​ក្រាម
៤. ក​ញ្ជា​ក្រៀម​ចំនួន ២​កញ្ចប់ (​ធំ និង​តូច​) ស្មើ​ទម្ងន់ ២៣០​ក្រាម​ 
៥. ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនូ​ន ០១​គ្រឿង
៦. អាវុធ​ខ្លី ២​ដើម និង ២០​គ្រាប់
៧. ឧបករណ៍​សម្រាប់​ប្រើប្រាស់ និង​ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​។

សរុប​សារធាតុ​ញៀន​ទាំង ៣​ប្រភេទ ៖ ទម្ងន់​៤៧​គី​ក្រាម ៦៧៤.៥០​ក្រាម ក្នុង​នោះ រួម​មាន ១៖ កេ​តា​មីន ទម្ងន់​៣​គីឡូក្រាម ៦៩៤​ក្រាម​,
២៖ អ៉ិ​ច​ស្តា​ស៊ី ទម្ងន់ ៣​គីឡូក្រាម ៤១៤.៣៩​ក្រាម​, ៣៖ មេ​តំ​ហ្វេ​តា​ម៉ី​ន ៤០​គីឡូក្រាម ៥៦៦.១១​ក្រាម និង​ដោយឡែក​កញ្ឆា​ក្រៀម ២៣០​ក្រាម​ផង​ដែរ ។

បច្ចុប្បន្ន​ជនល្មើស និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ