ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​០១​ម៉ោង មាន​គ្រោះថ្នាក់​ចរាចរណ៍​០៤​កន្លែង ​របួសធ្ងន់​ស្រាល​០៥​នាក់​ នៅ​ក្រុង​ស្វាយ​រៀង

20 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ត្រឹម​រយៈពេល​០១​ម៉ោង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ០៤​ករណី​ផ្សេង​គ្នា បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​០៤​នាក់ រង​របួសធ្ងន់​ស្រាល មូលហេតុ​បើកបរ​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ។…

ខេត្តស្វាយរៀង ៖ ត្រឹម​រយៈពេល​០១​ម៉ោង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ០៤​ករណី​ផ្សេង​គ្នា បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​០៤​នាក់ រង​របួសធ្ងន់​ស្រាល មូលហេតុ​បើកបរ​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ។

ករណី​ទី​១ ៖ កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងលិច​ស្ពាន​ទន្លៀ​ង​ទី​១ ស្ថិត​នៅ​ភូមិ​ឃោ​សាង សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង រវាង​រថយន្ត និង​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក បណ្តាល​ឲ្យ​អ្នក​បើក​ត្រាក់ទ័រ​រង​របួស​ធ្ងន់ធ្ងរ ។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​ជនជាតិ​ចិន បើករថយន្ត ១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ BD-8669 បើកបរ​ដោយ​ជនជាតិ​ចិន ល្បឿន​យ៉ាង​លឿន បាន​បុក​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ត្រាក់ទ័រ​ក្រឡាប់​ពីរ​បី​ត្រឡប់​ចូល​ហាវ​ថ្នល់ បង្ក​ឲ្យ​អ្នក​បើក​ត្រាក់ទ័រ រង​បួស​ធ្ងន់ធ្ងរ​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ​។ ចំណែក​ភាគី​ជនជាតិ​ចិន មាន​អ្នក​រួម​ដំណើរ​០៣​នាក់ ពុំ​មាន​របួស​ទេ រីឯ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​ស្ទូច​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។

ករណី​ទី​២ ៖ កើតឡើង​នៅ​វេលា​ម៉ោ​១២​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មក​រា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ខាងលិច​កែង​បំបែក​ជា​បួន ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត​សង្ឃ័រ ក្រុង​ស្វាយ​រៀង រវាង​រថយន្ត​ដឹក​ដី ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 4A-0648 ជាមួយ​រថយន្ត​ឡិច​ស៊ី​ស​RX300 បណ្តាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស កំ​ពិត​ផ្នែក​ខាង​មុខ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ទេ ត្រូវ​សមត្ថកិច្ច​សម្របសម្រួល​ដោះស្រាយ ក៏​ប៉ុន្តែ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​ទេ ។

ករណី​ទី​៣ ៖ កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ (​ស្ត្រី​ចំណាស់​ម្នាក់ និង​សិស្ស​វិទ្យាល័យ​ស្វាយ​រៀង​) នៅ​វេលា​ម៉ោង​១២​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមករា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​កែង ខាងកើត​វិទ្យាល័យ​ស្វាយ​រៀង ស្ថិត​នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បណ្តាល​ឲ្យ​ក្មេង​ជា​សិស្ស រង​របួសស្រាល ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ចំណែក​ស្ត្រី​ចំណាស់​គ្រាន់តែ​រលាត់​ដៃជើង​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ករណី​ទី​០៤ ៖ រវាង​ម៉ូតូ​និង​ម៉ូតូ នៅ​វេលា​ម៉ាង​១២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមករា នៅ​លើ​កំណា​ក់​ផ្លូវ​លេខ​២០៩ ស្ថិត​នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បណ្តាល​ឲ្យ​រង​របួសស្រាល​ទាំង​សងខាង (០២​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ