ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន​ថា​សង្គ្រាម​ពាណិជ្ជ​កម្ម​ដែ​ល​ត្រាំ​កំពុង​លេង​គ្មាន​ផល​ចំណេ​ញ​ទេ

20 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ផែន​ការ​ដំឡើង​ពន្ធ​គយ​​​ទៅ​លើ​ទំនិញ​របស់​ប្រទេស​ចិន​ដែល​ដឹក​ទៅ​លក់​នៅ​ប្រទេស​អាមេរិក​។ អ្នក​នាំ​ពាក្យ​ចិន​ លោក​ស្រី​ម៉ៅនីង​ ថ្លែង​ថា​សង្គ្រាម​ពាណិជ្ជ​កម្ម​ដែល​ត្រាំ​កំពុង​តែ​លេង​នេះ​គ្មាន​ផល​ចំណេញ​សម្រាប់​ភាគី​ណា​មួយ​នោះ​ទេ​។ លោក​ស្រី​ថ្លែង​ថា​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​សូម​បញ្ជាក់​ជា​ថ្មី​ថា​ខ្លួន​នៅ​តែ​ប្រកាន់​យក​ជំហរ​ដដែល​នៅ​ក្នុង​បញ្ហា​នេះ​។ ចិន​នឹង​ចាត់​វិធាន​ការ​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​។ តាម​មើល​ទៅ​ ប្រទេស​ចិន​ប្រហែល​ជា​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​។ ចិន​អាច​នឹង​ចាត់​វិធាន​ការ​វាយ​បក​ទៅ​លើ​ក្រុម​ហ៊ុន​របស់​អាមេរិក​វិញ​។…

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ផែន​ការ​ដំឡើង​ពន្ធ​គយ​​​ទៅ​លើ​ទំនិញ​របស់​ប្រទេស​ចិន​ដែល​ដឹក​ទៅ​លក់​នៅ​ប្រទេស​អាមេរិក​។ អ្នក​នាំ​ពាក្យ​ចិន​ លោក​ស្រី​ម៉ៅនីង​ ថ្លែង​ថា​សង្គ្រាម​ពាណិជ្ជ​កម្ម​ដែល​ត្រាំ​កំពុង​តែ​លេង​នេះ​គ្មាន​ផល​ចំណេញ​សម្រាប់​ភាគី​ណា​មួយ​នោះ​ទេ​។ លោក​ស្រី​ថ្លែង​ថា​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​សូម​បញ្ជាក់​ជា​ថ្មី​ថា​ខ្លួន​នៅ​តែ​ប្រកាន់​យក​ជំហរ​ដដែល​នៅ​ក្នុង​បញ្ហា​នេះ​។ ចិន​នឹង​ចាត់​វិធាន​ការ​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​។

តាម​មើល​ទៅ​ ប្រទេស​ចិន​ប្រហែល​ជា​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​។ ចិន​អាច​នឹង​ចាត់​វិធាន​ការ​វាយ​បក​ទៅ​លើ​ក្រុម​ហ៊ុន​របស់​អាមេរិក​វិញ​។ គេ​ដឹង​ថា​ថ្មី​ៗ​នេះ ប្រទេស​ចិន​ចង់​ប្រើ​ប្រាស់​ប្រឆាំង​នឹង​ការ​រក​ស៊ី​ផ្ដាច់​មុខ (antitrust) ដើម្បី​ចាត់​ការ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​របស់​អាមេរិក​ដូច​ជា​អឹន​វីឌា​ជា​ដើម (Nvidia)​​។ ​បើ​ប្រទេស​ចិន​ហ៊ាន​និយាយ​ប៉ុណ្ណេះ​ហើយ​មាន​ន័យ​ថា​សង្គ្រាម​ពាណិជ្ជ​កម្ម​នឹង​ផ្ទុះ​ឡើង​ដោយ​ជៀស​មិន​ផុត​។​

​លោក​ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​១០%​បន្ថែម​ពី​លើ​ពន្ធ​ដែល​មាន​ស្រាប់​ទៅ​លើ​ទំនិញ​របស់​ប្រទេស​ចិន​ដែល​ដឹក​ទៅ​លក់​នៅ​ប្រទេស​អាមេរិក​។ លោក​ថ្លែង​ថា​នេះ​ជា​វិធាន​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​លោក​ហៅ​ថា​អាជ្ញា​ធរ​ចិន​មិន​បាន​ចាត់​វិធាន​ការ​ឱ្យ​បាន​ក្ដៅ​គគុក​ដើម្បី​ទប់​ស្កាត់​គ្រឿង​ញៀន​​​ហ្វឹន​តានីល ឬ​ប៉ង់​តានីល (fentanyl) ទៅ​ក្នុង​ប្រទេស​អា​មេ​រិក​​។

លោក​ត្រាំ​ធ្លាប់​បញ្ជាក់​ថា​​ការ​ដំឡើង​ពន្ធ​១០%​នេះ​សម្រាប់​តែ​បញ្ហា​គ្រឿង​ញៀន​ហ្វឹន​តានីលតែ​​ប៉ុណ្ណោះ​។ ក្រៅ​ពី​នេះ លោក​ក៏​ព្រមាន​ដំឡើង​ពន្ធ​៦០%​ទៀត​ទៅ​លើ​ទំនិញ​របស់​ប្រទេស​ចិន​ផង​ដែរ​ដើម្បី​កុំ​ឱ្យ​​មាន​ឱន​ភាព​ពាណិជ្ជ​កម្ម​ឃ្លាត​គ្នា​ខ្លាំង​ពេក​។ ក្រៅ​ពី​នេះ លោក​ប្រកាស​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ទំនិញ​របស់​ប្រទេស​កាណាដា​ និង​ម៉ិក​ស៊ីកូ​។ លោក​លើក​ហេតុ​ផល​ថា​ប្រទេស​ទាំង​២​បណ្ដោយ​ឱ្យ​គ្រឿង​ញៀន​ និង​ជន​អន្តោ​ប្រវេសន៍​ហូរ​ចូល​ខ្លាំង​ពេក​។

តាម​ពិត​ បើ​គេ​គិត​តាម​ទ្រឹស្ដី​ហិរញ្ញ​វត្ថុ និង​ជំនួញ​ក៏​​សម​ហេតុ​ផល​​​ម៉្យាង​ដែរ​ដើម្បី​ជា​ការ​កាត់​កង​គ្នា​។ នៅ​ពេល​ជន​អន្តោ​ប្រវេសន៍ និង​គ្រឿង​ញៀន​ហូរ​ចូលច្រើន​ដូច្នេះ​​​ ​អាមេរិក​ត្រូវ​ចំណាយ​ថវិកា​ជាតិ​យ៉ាង​​ច្រើន​ដើម្បីដោះ​ស្រាយ​បញ្ហា​​​។ ដូច្នេះ អាមេរិក​ត្រូវ​ទូទាត់​គ្នា​ចំពោះ​ទង្វើ​របស់​ប្រទេស​ទាំង​២​ដើម្បី​ឱ្យ​ពួក​គេ​បង់​លុយ​ថ្លៃ​ខូច​ខាត​នេះ​ត្រឡប់​ទៅ​ឱ្យ​អាមេរិក​វិញ​។​

បញ្ហា​គ្រឿង​ញៀន​ជា​ប្រធាន​​បទ​ដ៏​ក្ដៅ​គគុក​មួយ​នៅ​ក្នុង​ចំណោម​របៀប​វារៈ​​នយោបាយ​របស់​លោក​ត្រាំ​នៅ​ក្នុង​អំឡុង​ពេល​​ឃោស​នា​បោះ​ឆ្នោត​​។ នៅ​ក្នុង​បទ​បញ្ជា​នីតិ​ប្រតិ​បត្តិ​របស់​លោក​​ក៏​មាន​​​និយាយ​អំពី​ការ​ចាត់​វិធាន​ក្ដៅ​ចំពោះ​​ក្រុម​​ជួញ​ដូរ​​​គ្រឿង​ញៀន​ម៉ិក​ស៊ីកូ​ ឬ​ក្រុម​​​កាថែល​ (cartel)។ លោក​បាន​ដាក់​បញ្ចូល​​ពួក​គេ​​​ជា​ក្រុម​ភេរវ​កម្ម​ដែល​ត្រូវ​តែ​កម្ទេច​ចោល​។​

សហ​ភាព​អឺរ៉ុប​ក៏​មិន​រួច​ខ្លួន​ពី​វិធាន​ការ​របស់​លោក​ត្រាំ​ដែរ​។ លោក​នឹង​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​ពួក​គេ​ដូច​គ្នា​។ ​លោក​​ចាត់​ទុក​​ថា​នេះ​ជា​វិធាន​ការ​ដែល​មាន​យុត្តិ​ធម៌​បំផុត​។ ក្រោយ​ពេល​​​ស្បថ​ចូល​កាន់​តំណែង​​ភ្លាម ​លោក​បាន​ណែ​នាំ​ទៅ​ស្ថាប័ន​របស់​រដ្ឋាភិបាល​​ពិនិត្យ​មើល​​ឡើង​វិញ​ទាំង​អស់​​នូវ​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​រវាង​​​អាមេរិក​ជា​មួយ​ប្រទេស​ដទៃ​ទៀត​។ បើ​ពិនិត្យ​មើល​ចំណុច​ណា​​ដែល​​មិន​ស្មើ​ភាព​ ឬ​ធ្វើ​ឱ្យ​ខាត​បង់​ផល​ប្រយោជន៍​ជាតិ​ត្រូវ​កែ​សម្រួល​ឡើង​វិញ​។​

នៅ​ក្នុង​បទ​បញ្ជា​នីតិ​ប្រតិ​បត្តិ​ក៏​មាន​និយាយ​អំពី​ការ​កាត់​ផ្ដាច់​ជំនួយ​យ៉ាង​ច្រើន​សម្រាប់​ប្រទេស​នានា​ទូទាំង​ពិភព​លោក​។ លោក​បាន​បញ្ជា​ឱ្យ​ដក​ខ្លួន​ចេញ​ពី​អង្គ​ការ​សុខ​ភាព​ពិភព​លោក និង​​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ដែល​លោក​ចាត់​ទុក​ថា​ចំណាយ​ថវិកា​ខ្ជះ​ខ្ជាយ​​។ ការ​ដក​ខ្លួន​​នេះ​ធ្វើ​ឱ្យ​អាមេរិក​កាត់​បន្ថយ​ថ្លៃ​ចំណាយ​​​យ៉ាង​ច្រើន​៕​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ