ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីតា​ជិះ​ម៉ូតូ​ដឹក​ចៅ​ៗ​ដើរ​លេង ត្រូវ​រថយន្ត​បុក​ស្លា​.​ប់​២​នាក់ របួសធ្ងន់​២​នាក់ នៅ​ក្រុង​បាត់ដំបង

23 ម៉ោង មុន

ខេត្តបាត់ដំបង ៖ ព័ត៌មាន​ជាបឋម​បាន​រាយ​ការ​ណ៏​ថា ជីតា និង​ចៅស្រី​ម្នាក់ បាន​ស្លា​.​ប់ រីឯ​ចៅប្រុស​តូច​០២​នាក់​ទៀត បាន​រង​របួសធ្ងន់ នៅ​ពេល ជីតា​ជិះ​ម៉ូតូឌុប​ចៅ​ៗ​របស់​គាត់​ដើរ​លេង…

ខេត្តបាត់ដំបង ៖ ព័ត៌មាន​ជាបឋម​បាន​រាយ​ការ​ណ៏​ថា ជីតា និង​ចៅស្រី​ម្នាក់ បាន​ស្លា​.​ប់ រីឯ​ចៅប្រុស​តូច​០២​នាក់​ទៀត បាន​រង​របួសធ្ងន់ នៅ​ពេល ជីតា​ជិះ​ម៉ូតូឌុប​ចៅ​ៗ​របស់​គាត់​ដើរ​លេង ហើយ​ក៏​ត្រូវ​រថយន្ត​ស៊េរី​ទំនើប មួយ​គ្រឿង ដែល​ជិះ​ដោយ​ជនជាតិ​ចិន បុក​ពេញទំហឹង​ពីក្រោយ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥​នេះ នៅ​លើ​កំណាត់​ផ្លូវ​ហា​យ​វេ ត្រង់​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។

គេ​ពុំ​ទាន់​ទ​ទូល​បាន​ព័ត៌មាន​លម្អិត​ពី​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​នេះ​ភ្លាម​ៗ​ទេ តែ​យោង​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​គ្នា​០៤​នាក់ បាន​ជិះ​ម៉ូតូ​រួម​គ្នា ១​គ្រឿង ដែល​មាន​ជីតា​ឈ្មោះ ទូច អាយុ​ប្រហែល​៧០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ ជា​អ្នក​ឌុ​ប​ចៅប្រុស​ស្រី​ចំនួន​០៣​នាក់​ទៀត ។

ប្រភព​ដដែល បាន​ផ្ដល់​ព័ត៌មាន​បឋម​ថា ជីតា​បាន​ឌុ​ប​ចៅ​ៗ​ចេញពីផ្ទះ​ដើរ​លេង លើ​កំណាត់​ផ្លូវ​ហា​យ​វេ ពី​លិច​ឆ្ពោះទៅ​ខាងកើត លុះដល់​ចំណុច​កើតហេតុ ក៏​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បើក​យ៉ាង​លឿន មក​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ជីតា និង​ចៅ​ៗ ប៉ើង​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ​។ គេ​ឃើញ ជីតា និង​ចៅស្រី បាន​ស្លា​.​ប់​ភ្លាម​ៗ រីឯ​ចៅប្រុស​គាត់​០២​នាក់​ទៀត រង​របួស​យ៉ាងធ្ងន់ធ្ងរ ។
ប្រភព​ដដែល បានអោយ​ដឹង​បន្ត​ថា ដោយឡែក​ភាគី​រថយន្ត​វិញ រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​LM ព​ណ៏​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 2CG-7888 ដែល​ខូចខាត​ខាង​មុខ ផ្នែក​ខាងស្ដាំ ។ បន្ទាប់​ពី​កើតហេតុ រថយន្ត​នេះ បាន​ឈប់​ហើយ​គេ​ឃើញ​មាន​ជនបរទេស ដែល​គេ​សង្ស័យ​ជា​ជនជាតិ​ចិន​ប៉ុន្មាន​នាក់ បាន​ចុះ​ឈរ​មើល​រថយន្ត​ខ្លួន ហើយ​បន្តិច​ក្រោយមក សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​ភ្លាម​ៗ​ដែរ ។
បើ​តាម​ប្រភព​ព័ត៌មាន​បឋម​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ធ្វើ​ដំណើរ​ទាំងអស់​នៅ​ក្នុង​រថយន្ត​នោះ ក៏​មាន​អ្នកបើកប​រថយន្ត​នេះ​ដែរ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នាំ​ទៅ​កាន់​ស្នងការ​ខេត្ត​។ ទាំងនេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ រីឯ​រឿងរ៉ាវ​ជាក់លាក់​យ៉ាងណា​នោះ ពេល​នេះ​រង់ចាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​វាស់វែង និង​សួរនាំ​ភាគី​ទាំង​ពីរ​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ