ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស​រដ្ឋមន្ត្រី គន់ គី​ម ចុះ​ត្រួតពិនិត្យ​ការ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​រាំង​ស្ងួត ក្នុងភូមិ​សាស្ត្រ​ស្រុក​ឆ្លូង ខេត្តក្រចេះ

22 ម៉ោង មុន

ខេត្តក្រចេះ ៖ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស…

ខេត្តក្រចេះ ៖ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៥ ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​អភិបាល នៃ​គណៈ​អភិបាលខេត្ត ជា​អាជ្ញាធរ​ដែនដី រួម​ជាមួយ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការ​អន្តរាគមន៍ បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់ ដោយសារ​គ្រោះ​រាំង​ស្ងួត ក្នុងភូមិ​សាស្ត្រ​ស្រុក​ឆ្លូង ខេត្តក្រចេះ ។

ការ​បូមទឹក​ដាក់​ស្រែ ដែល​កំពុង​រង​គ្រោះ​នៅ​ភូមិ​ព្រែក​សា​ម៉ា​ន់ ចំនួន ៣៨៩​គ្រួសារ ឬ​ស្មើនឹង​ផ្ទៃដី​ដំណាំ​ស្រូវ ចំនួន​៤៨៣​ហិ​កតា ត្រូវ​បាន​សង្គ្រោះ​ទាន់​ពេលវេលា ដោយ​មានការ​យកចិត្តទុកដាក់ ពី​អាជ្ញាធរ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ជា​អ្នកសម្របសម្រួល ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រុក ដែល​រង​គ្រោះ នៃ​ខេត្តក្រចេះ ទាំងមូល ។

ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម បាន​ជំរុញ​អោយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ម​ន្ថែ​ម ដឹង​ពី​សុខទុក្ខ និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នឹង​បាន​សហការ​ជាប់​ជា​ប្រចាំ ជាមួយ​ប្រជាពលរដ្ឋ ក្នុង​ការ​កសាង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​មានការ​រីក​ចម្រើន ។

ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ក្នុង​នាម​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ណែនាំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​នានា និង​រដ្ឋបាល​ខេត្ត មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង​កងកម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​បង្កើន​កិច្ចសហការ​គ្នា ឲ្យ​បាន​ល្អជា​មួយ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋា​ខេត្តក្រចេះ បន្ត​យកចិត្តទុកដាក់​លើ​កិច្ចការ​អាទិភាព​ក្នុង​ការ​ពង្រឹង​សន្តិភាព និង​ស្ថិរភាព​នយោបាយ​-​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​-​ការ​គ្រប់គ្រង​រដ្ឋបាល ដែនដី​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​មូលដ្ឋាន​-​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​ន៏​រួម​ទាំង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​- និង​ការ​ចុះបញ្ជី​ដីធ្លី ។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី ស្នើរ​អោយ​ដល់​អាជ្ញាធរ​ខេត្ត គ្រប់​លំដាប់ថ្នាក់ សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើត​មាន​ឡើង​ក្នុង​មូលដ្ឋាន ពាក់ព័ន្ធ​នឹង​កង្វះខាត​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សហ​គម​ន៏ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ