ឃាត់ខ្លួនចាងហ្វាងកាសែត២នាក់ ពាក់ព័ន្ធយកវីដេអូនៅបរទេស មកផ្សាយបំភ្លៃការពិតថា កើតឡើងនៅខណ្ឌដង្កោ
រាជធានីភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែ មករា…
រាជធានីភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែ មករា…
រាជធានីភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥នេះ បានដឹងថា សមត្ថកិច្ចនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនចាងហ្វាងកា សែតអនឡាញ ២នាក់ ពាក់ព័ន្ធករណីយកវីដេអូធ្វើទារុណកម្មនៅបរទេស មកផ្សាយបំភ្លៃការពិត ថា កើតឡើងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទង្វើធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសប្រទេសជាតិ ។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះលើផេកផ្លូវការរបស់លោកថា «ខ្ញុំបាទសូមអញ្ជើញម្ចាស់ផេកដែលបង្ហោះរូបភាពនេះសូមចូលរួមសហការណ៌ជាមួយយើងខ្ញុំ មកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើមិនចូលមកទេ ខ្ញុំនឹងឲ្យជំនាញចេញលិខិត អញ្ជើញតាមផ្លូវការហើយបាទ។ ខ្ញុំសង្ឃឺមថា ម្ចាស់ផេក នឹងយោគយល់ ហើយចូលមកដោយខ្លួនឯងណាបាទ។ សូមអរគុណទុកជាមុន» ។
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារនេះ បន្ទាប់ពីម្ចាស់ផេកបានបង្ហោះថា “ព័ត៌មានបឋម ឧក្រិដ្ឋជនកំពុងធ្វើទារុណកម្មមនុស្សយ៉ាងព្រៃផ្សៃក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុង ភ្នំពេញ តើឲ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោ គឺដូចសង្ឃឹមផ្កាយលើមេឃអ៊ីចឹង” ។ ក្រោយមក ប្រហែលម្ចាស់ផេក មិនព្រមចូលខ្លួនសហការជាមួយសមត្ថកិច្ច ដោយបានការអនុញ្ញាតិពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចបានទៅនាំខ្លួនចាងហ្វាងកាសែតទាំងពីរនាក់ យកសាកសួរ។ ក្រោយពីសាកសួរជនសង្ស័យទាំង ២នាក់ ម្នាក់ឈ្មោះ ដួង អក្ខរា ចាងហ្វាងសារព័ត៌មានអនឡាញ S.A TVHD Live24h និងម្នាក់ឈ្មោះ ឡាយ សុជាតិ ចាងហ្វាងការផ្សាយ គេហទំព័រ Cambodiastardailynew. ក៏ត្រូវឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ