រាជធានីភ្នំពេញ ៖ បានធ្វើការចុះស្រង់ស្ថិតិភ្ញៀវទេសចរនៅតាមរមណីយដ្ឋាននានា ក្នុងរាជធានីភ្នំពេញ រួមមាន៖ យោងតាមរបាយការណ៏របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ សម្រាប់ឆ្នាំ២០២៤កន្លងមកនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា ព្រះបរមរាជវាំង សារមន្ទីរ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ សារមន្ទីរប្រល័យពូជសាសន៍ រមណីយដ្ឋាន សួនកម្សាន្ត និងតំបន់ទេសចរនានាក្នុងរាជធានីភ្នំពេញ ប្រមាណ ១១,៥៨៦,៦៣០នាក់។ ក្នុងនោះមាន ៖
ព្រះបរមរាជវាំង ៖ ភ្ញៀវទេសចរជាតិ ២៣១,០៣០នាក់ ទេសចរបរទេស៣០៧,៥៥០នាក់ សរុប ៥៣៨,៥៨០នាក់ បើប្រៀបធៀបឆ្នាំ២០២៣កន្លងទៅ កើន១០៣,១៣% ។
សារមន្ទីរជាតិ ៖ ភ្ញៀវទេសចរជាតិ ១៩៤,៦៧៥នាក់ ទេសចរបរទេស ១៤៦,៣៨៤នាក់ សរុប ៣៤១,០៥៩នាក់ កើន១២៣,២៣% ។
រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ៖ ទេសចរជាតិ ១,៥៣៧,៧០៦នាក់ ទេសចរបរទេស ១២៩,៩១៣នាក់ សរុប១,៦៦៧,៦១៩នាក់ កើន៣៣,៤៤% ។
សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ៖ ភ្ញៀវទេសចរជាតិ ៩៧,២៨៩នាក់ ទេសចរបរទេស ៣៦០,៦៨៦នាក់ សរុប ៤៥៧,៩៧៥នាក់ កើន៥៣,៣៨% ។
មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ៖ ភ្ញៀវទេសចរជាតិ ២៤,២៨១នាក់ ទេសចរបរទេស ១៨២,៥៥១នាក់ សរុប ២០៦,៨៣២នាក់ កើន៦៣,៩១% ។
សួនសត្វភ្នំពេញសាហ្វារី ៖ ភ្ញៀវទេសចរជាតិ ៨៧,១៦៦នាក់ ទេសចរបរទេស ១១,០០៦នាក់ សរុប ៩៨,១៧២នាក់ កើន៥,២៩% ។
ផ្សារធំថ្មី ៖ ភ្ញៀវទេសចរជាតិ ៣១,៣០០នាក់ ទេសចរបរទេស ៩៧៥,៦៧៨នាក់ សរុប ១,០០៦,៩៧៨នាក់ កើន១៣៤,២២% ។
ផ្សារទួលទំពូង ៖ ភ្ញៀវទេសចរជាតិ ១៥,៣៤០នាក់ ទេសចរបរទេស ១០៣,០៨០នាក់ សរុប ១១៨,៤២០នាក់ កើន២,៥៥% ។
រមណីយដ្ឋានកោះដាច់ ៖ ភ្ញៀវទេសចរជាតិ ៣៥,៤៧២នាក់ ទេសចរបរទេស ១,០៧២នាក់ សរុប ៣៦,៥៤៤នាក់ កើន ៤២,៦០% ។
សួនទឹកហ្គាឌិនស៊ីធី ៖ ភ្ញៀវទេសចរជាតិ ៦០.៩៥៥នាក់ ទេសចរបរទេស ៩,៧៨៨នាក់ សរុប ៧០,៧៤៣នាក់ ថយចុះ១៤,២១% ។
សួនកម្សាន្តដាយណូស័រអ៊ីឡាយ ៖ ភ្ញៀវទេសចរជាតិ ២,៦៦៥នាក់ ទេសចរបរទេស ៤៦៨នាក់ សរុប ៣,១៣៣នាក់ ថយចុះ ៨៩,៨៥% ។
មណ្ឌលព័ត៌មានទេសចរណ៍ចតុមុខ ៖ ភ្ញៀវទេសចរជាតិ៨នាក់ ទេសចរបរទេស ១,២៧៧នាក់ សរុប ១,២៨៥នាក់ កើន៥១% ។
ព្រឹត្តិការណ៍ Gumball 3000 (១៥-១៧) ភ្ញៀវទេសចរជាតិ ៩៩,៥០០នាក់ ទេសចរបរទេស ៥០០នាក់ សរុប១០០,០០០នាក់ ។
ចំណែកភ្ញៀវទេសចរដើរលេងកម្សាន្ត ក្នុងពិធី បុណ្យជាតិដូចជា ចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យឯករាជ្យជាតិ បុណ្យអុំទូក និងបុណ្យឆ្លងឆ្នាំសកល២០២៥ នៅតាម សួនច្បារមុខព្រះបរមរាជវាំង វិមានឯករាជ្យ សួនច្បារវិមានរដ្ឋធម្មនុញ្ញ សួនច្បារណា ហ្គាវើល កោះពេជ្រ កោះនរា និងសួន ច្បារមាត់ទន្លេត្រើយម្ខាងជ្រោយចង្វារទេសចរជាតិ ៦,៩០៣,០០០នាក់ ទេសចរបរទេស ៣៨,៣០០នាក់ សរុប៦,៩៤១,៣០០នាក់ កើន ៦៤.៣៦% បើប្រៀបធៀបឆ្នាំ២០២៣ ។
យោងតាមរបាយការណ៏ដដែល បានបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរតាមរមណីយដ្ឋាន មានចំនួន ១១,៥៨៨,៦៤០នាក់ កើនលើសឆ្នាំ២០២៣ ចំនួន៦៣,៤៩% ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ៩,៣២០,៣៨៧នាក់ ភ្ញៀវទេសចរបរទេសមានចំនួន ២,២៦៨,២៥៣នាក់ ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ មានរយៈពេលពីរថ្ងៃ គីថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា នៅសណ្ឋាគារសុខាភ្នំពេញ ដែលពិធីបើកស្ថិតក្នុងអធបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ចំណែកពិធីបិទសន្និបាត ស្ថិតក្នុងអធបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕
ចែករំលែកព័តមាននេះ